កីឡា

Ole ​​ថា Man Utd ​មាន​សមត្ថភាព ​គ្រប់គ្រាន់​ឈ្នះ Premier League ​

​លោក Ole Gunnar Solskjaer ​មាន​ជំនឿ​ចិត្ត​ថា​កូន​ក្រុម Manchester United ​របស់​លោក ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​។

​លោក Solskjaer ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ត​ទល់​ជាមួយ​ក្រុម Manchester City ​នៅ​រាត្រី​នេះ ​បន្ទាប់​ពី​ពួកគេ​បាន​ធ្លាក់​ ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​។ ​ជាមួយ​ទម្រង់​លេង​ម្ដង​ឡើង​ម្ដង​ចុះ​នេះ ​លោក Solskjaer ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ កូន​ក្រុម​របស់​លោក ​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ​ សម្រាប់​ការ​ប្រកួត​ក្នុង​លីគ ​ហើយ​ក៏​អាច​នឹង​ឈ្នះ​ពាន​បាន​ថែម​ទៀត​ផង។

​អ្នក​ចាត់ការ​ខាង​លើ ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​តែងតែ​ជឿ​ជាក់​តាំង​ពី​ដើម​ រដូវ​កាល​នេះ​មក ។ ក្រុម​នេះ​បាន​ពង្រឹង​សមត្ថភាព​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ។ ហើយ​វា​បាន​បង្ហាញ​ថា​យើង​អាច​ប្រជែង​យក​ពាន​រង្វាន់​បាន ។ ប្រសិន​បើ​យើង​អាច​ឈ្នះ ​គ្រប់​ការ​ប្រកួត ​នោះ​យើង​នឹង​ឈ្នះ​ពាន​បាន”៕ sabay

Most Popular

To Top