បរទេស៖យោងតាមការចេញផ្សាយរបស់ the Business Insider កាលពីពេលថ្មីៗនេះបានឲ្យដឹងថាស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg បានបញ្ជាក់ថា បុគ្គលិកទាំងអស់គឺពុំចាំបាច់មាន ការបញ្ជាក់ថាបានទទួលវ៉ាក់សាំងនោះទេនៅពេលដែលពួកគេ វិលត្រឡប់ចូលមកធ្វើការ នៅការិយាល័យវិញនា រដូវក្តៅក្រោយ។
ការបញ្ជាក់ដែលត្រូវបានធ្វើឡើងដោយតំណាង របស់ហ្វេសប៊ុកទៅកាន់ក្រុមអ្នកយកការណ៍របស់ Business Insider បានបញ្ជាក់ទៀតថាទោះបី ជាយ៉ាងណាក្តី ចំពោះ Mark វិញគឺគាត់កំពុងព្យាយាមស្វែងរកវ៉ាក់សាំង ដើម្បីការពារនៅឡើយផងដែរ។
ប្រភពដដែលបានបន្តទៀតថា បុគ្គលិកទាំងអស់នឹងត្រូវគេរំពឹងទុកថា នឹងត្រូវត្រឡប់ចូលមកធ្វើការវិញយ៉ាងហោចណាស់ក្នុងខែកក្កដាខាងមុខ ប៉ុន្តែត្រង់ន័យនេះគឺ បញ្ជាក់ថាទោះបីជាពួកគេមិនទាន់អាចទទួលបាន វ៉ាក់សាំងនៅឡើយ ក៏ពួកគេនឹងនៅតែត្រូវបានអនុញ្ញាតិឲ្យចូលមកធ្វើការដដែលប៉ុន្តែក្នុង លក្ខខណ្ឌសុវត្ថិភាពណាមួយ៕
ប្រែសម្រួល៖ស៊ុនលី