ព្រឹត្តិការណ៍

យន្ដហោះចម្បាំង F-16 អាមេរិក ហោះសុខៗ ធ្លាក់គ្រាប់បែកគំរូ

បរទេស៖ យន្ដហោះចម្បាំង F-16 របស់អាមេរិក បានធ្វើឱ្យធ្លាក់គ្រាប់បែកគំរូដោយចៃដន្យក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅខេត្ត Aomori ខាងជើងរបស់ប្រទេសជប៉ុន ដែលក្រោយមកត្រូវបានគេរកឃើញនៅលើដីឯកជននៅខាងក្រៅកន្លែងហ្វឹកហាត់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា “ខណៈពេលកំពុងធ្វើការហ្វឹកហាត់យន្តហោះ F-16 នៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា យន្តហោះនេះបានបញ្ចេញឧបករណ៍ (គ្រាប់បែកគំរូ) នៅចម្ងាយ ៥ គីឡូម៉ែត្រ ពី Draughon កាលពីល្ងាចថ្ងៃពុធ។ មូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយហើយ USFJ បានជូនដំណឹងដល់ GOJ [រដ្ឋាភិបាលជប៉ុន] ។

យោងតាមយោធាអាមេរិក គឺមិនទាន់មានរបាយការណ៍អំពីការរងរបួស ឬការខូចខាតនៅឡើយទេ។

សូមជម្រាបថា ឧប្បត្តិហេតុស្រដៀងគ្នាដែលពាក់ព័ន្ធនឹងយន្តហោះយោធាអាមេរិកដែលឈរជើងនៅជប៉ុនបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេសយ៉ាងហោចណាស់ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងបានចុះចតជាបន្ទាន់នៅក្នុងតំបន់លំនៅដ្ឋាននៃខេត្តអូគីណាវ៉ា ហើយសិស្សអាយុ ១០ ឆ្នាំម្នាក់បានរងរបួសស្រាល បន្ទាប់ពីបង្អួចឧទ្ធម្ភាគចក្របានធ្លាក់ចូលសាលារៀនក្នុងតំបន់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top