ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក អនុម័តលក់អាវុធ រាប់ពាន់លានដុល្លារឲ្យគុយវ៉ែត

បរទេស៖ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ ព្រមលក់អាវុធឲ្យទៅប្រទេសគុយវ៉ែត មានទំហំជាទឹកប្រាក់សរុប ៤,២ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ បានឲ្យដឹងថា នៅក្នុងចំណោម កិច្ចព្រមព្រៀងទិញអាវុធ រាប់ពាន់លានដុល្លារនេះ រដ្ឋាភិបាលរបស់ប្រទេសគុយវ៉ែត បានស្នើសុំទិញឧទ្ធម្ភាគចក្រ AH-64E Apache ចំនួន២៤គ្រឿង គឺថ្មីចំនួន៨គ្រឿង និងផលិតហើយចំនួន១៦គ្រឿង រួមជាមួយនឹងសម្ភារៈពាក់ព័ន្ធផ្សេងៗ។

កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានអនុម័ត ដោយសភានោះ ក៏នឹងរួមមានទាំងម៉ាស៊ីន T700-GE 701D ចំនួន២២គ្រឿង ម៉ាស៊ីន T700-GE 701D ដែលផលិតហើយចំនួន៣៦គ្រឿង ក៏ដូចជាការសម្ភារៈគាំទ្រ ឧបករណ៍និងសម្ភារៈធ្វើតេស្ត ទិន្នន័យបច្ចេកទេស និងការផ្សព្វផ្សាយ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top