ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២ វគ្គបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ បានបញ្ចប់ជាផ្លូវការហើយ ក្រោមអធិបតីភាពលោក នេត្រ ណាត នាយករងសាលាតំណាងឲ្យ លោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងឲ្យលោក ស៊ុន ចាន់ថល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយសាលានាយទាហានសកម្ម ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា វគ្គនេះបានធ្វើការហ្វឹកហាត់ រយៈពេល១០ថ្ងៃ និងអនុវត្តប្រឡងបញ្ចប់ហែលទឹក ជាក់ស្តែងរហូតដល់ថ្ងៃទី៣០ ខែធ្នូ មានសិក្ខាកាម និស្សិតនាយទាហានសកម្ម ជំនាន់ទី២១ ចំនួន១១៤នាក់ ក្នុងស្រី១៨ នាក់ យោធាចារ្យសាលាចំនួន៧នាក់ ក្នុងស្រី១នាក់ ដោយទទួលបានលទ្ធផលរួមមាននិទ្ទេសល្អ ចំនួន១០៤នាក់ និទ្ទេសល្អបង្អួរ ចំនួន១នាក់ និងនិទ្ទេសមធ្យម ចំនួន១៦នាក់ ។
លោកបានបន្តថា ចំពោះចំណុចខ្លាំងការអនុវត្តបានល្អ តាមកម្មវិធីដែលបានគ្រោងទុក និងមានការសហការល្អ រវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងសាលានាយទាហានសកម្ម ហើយគ្រប់សមាសភាព មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច សិក្ខាកាមយកចិត្តទុក ដាក់ហ្វឹកហាត់ និងតស៊ូអំណត់ព្យាយាម ។ ចំណុចខ្សោយខ្សោយវិញ ពេលវេលាប្រុងប្រៀបការងារ ហ្វឹកហាត់មានរយៈពេលខ្លី រយៈពេលហ្វឹកហ្វឺនខ្លី មិនបានហ្វឹកហាត់គ្រប់របៀប (ក្បាច់ ) ហែលបានច្រើន និងអាកាសធាតុចុះត្រជាក់ មិនសូវអំណោយផល ដល់ការហ្វឹកហាត់ ។
ក្រោមសហការជាមួយសាលានាយទាហានសកម្ម និងសហព័ន្ធខ្មែរកីឡាហែលទឹក ដោយសហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស ៣រូប មានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ ដែលមានរយៈពេល៧ថ្ងៃ យើងធ្វើការបង្រៀន តែពេលព្រឹក ចំណែកពេលរសៀល នាយទាហានសកម្មអនុវត្ត ដោយខ្លួនឯងផ្ទាល់ សាលានាយទាហានសកម្មត្មាតពង ៕






