តៃប៉ិ៖ នាវាចម្បាំងអាមេរិកចំនួន ២ គ្រឿងបានបើកឆ្លងកាត់កំពង់ផែតៃវ៉ាន់ ជាតំបន់ដ៏រសើបនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាបេសកកម្មលើកទី២ ក្នុងខែនេះ និងជិត ២ សប្តាហ៍បន្ទាប់ពីក្រុមនាវាដឹកយន្តហោះចិន បានប្រើផ្លូវទឹកដូចគ្នានេះ។
ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួនត្រូវបានខឹងសម្បារ ដោយការបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះនេះរួមមានការលក់អាវុធ និងបញ្ជូននាវាចម្បាំង តាមច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឱ្យមានទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។
កងនាវាចរអាមេរិកបានឲ្យថឹងថា នាវាពិឃាតដឹកដោយកាំជ្រួច USS John S McCain និង USS Curtis Wilbur បានអនុវត្តការដឹកជញ្ជូនឆ្លងដែនសមុទ្រតៃវ៉ាន់ នៅថ្ងៃទី៣១ ខែធ្នូនេះ ស្របតាមច្បាប់អន្តរជាតិ។
ការឆ្លងកាត់របស់នាវា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិក នឹងបន្តហោះហើរ និងនាវាចរ និងប្រតិបត្តិការនៅកន្លែងណា ដែលច្បាប់អន្តរជាតិអនុញ្ញាត៕ដោយ ឈូក បូរ៉ា
