ព័ត៌មានអន្តរជាតិ

មីស៊ីលរយៈចម្ងាយខ្លី របស់កូរ៉េខាងជើង កំពុងគំរាមកំហែងអាមេរិក និងសម្ព័ន្ធមិត្ដអាស៊ីរបស់ខ្លួន

វ៉ាស៊ីនតោន៖ របាយការណ៍ របស់សមាជិកសភាអាមេរិក បានលើកឡើងថា មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរួមទាំង កូរ៉េខាងត្បូងផងដែរ ព្រោះវាអាចត្រូវបានប្រើ ដើម្បីកំទេចប្រព័ន្ធការពារមីស៊ីល របស់ប្រទេសដទៃទៀតបានយ៉ាងងាយ។

របាយការណ៍ពីសេវាកម្មស្រាវជ្រាវសភា កើតឡើងចំពេលមានការរំខាន ក្នុងការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលបានរក្សាការហាមឃាត់ដោយខ្លួនឯង ចំពោះការធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរ និងរយៈចម្ងាយឆ្ងាយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ។

ទោះយ៉ាងណាទីក្រុងព្យុងយ៉ាង បានបង្កើនការសាកល្បងមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម។ របាយការណ៍ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា“ នៅឆ្នាំ២០១៩ និង ២០២០ កូរ៉េខាងជើង បានបង្កើនការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBM)” ដែលសមត្ថភាពនេះ កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់មហាអំណាចអាមេរិក និងសម្ព័ន្ធមិត្ដរបស់ខ្លួន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top