ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដង្ហែរក្បួនព្យុហយាត្រាយោធា ក្រោយបញ្ចប់សមាជបក្សលើកដំបូង របស់ខ្លួន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុងព្យុងយ៉ាងដើម្បីអបអរសមាជលើកដំបូងរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចក្នុងរយៈពេលជិត ៥ ឆ្នាំ។

ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលរបស់កូរ៉េ បានចុះផ្សាយថា មេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការដើរព្យុហយាត្រា និងអាវុធ “ដែលមានឥទ្ធិពលបំផុតលើពិភពលោក” ដូចជាមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកជាដើម។

ការដើរព្យុហយាត្រាយោធា គឺជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំមុននៅពេលដែលខ្លួនបានប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកាន់អំណាច។

ក្បួនព្យុហយាត្រាយោធាខាងលើនេះ បានកើតឡើងមុនពិធីស្បថចូលកាន់តំណែងលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលរដ្ឋបាលរបស់លោក នឹងកំណត់ដំណើរនៃការចរចានាពេលអនាគត ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top