អាហ្វ្រិកខាងត្បូង ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការផ្ទុះដ៏ធំមួយដែលបានសាយភាយ តាមរយៈប្រ ព័ន្ធព្រះអាទិត្យ កាលពីខែមេសា នោះ ត្រូវបានបញ្ជូនមកអ្នកវិទ្យាសាស្ត្រ ធ្វើការស៊ើបអង្កេតស៊ីជម្រៅ ដល់ទីអវកាសដើម្បីបង្ហាញ ពីប្រភពដើមនៃការផ្ទុះ ថាមពលខ្ពស់ និង ការប្រមាញ់ បានចប់ហើយ ។
ក្រុមអ្នកស្រាវជ្រាវដឹកនាំ ដោយសាកលវិទ្យាល័យ Johannesburg នៃអាហ្វ្រិកខាងត្បូងបានបង្ហាញ ការផ្ទុះមានឈ្មោះថា GRB 200415A ត្រូវបានដោះលែងពីមេដែក ជាផ្កាយនឺត្រុង ដែលមានដែនម៉ាញេទិចដ៏ខ្លាំង មួយមានទីតាំងស្ថិតនៅក្នុង កាឡាក់ស៊ីចម្ងាយ ១១.៤ លានឆ្នាំពន្លឺ ។
ពន្លឺយក្សធ្វើដំណើរបានហោះ កាត់ភពព្រះអង្គារ នៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែមេសា ត្រូវបានប្រមូលដោយផ្កាយរណប ជាច្រើនរួមទាំងស្ថានីយ៍ អវកាស អន្ដរជាតិបង្កឲ្យមានការស្វែងរក នៅខាងក្រៅ នៃ Milky Way និងទៅកាន់កាឡាក់ស៊ីឆ្ងាយ NGC ២៥៣ ។ ទោះយ៉ាងណាការផ្ទុះនេះ មានរយៈពេលត្រឹមតែ ១៤០ មិល្លីវិនាទី ប៉ុន្តែដោយសារ ឧបករណ៍គន្លងជឿនលឿន អាចចាប់យកទិន្នន័យ បានច្រើនជាងទិន្នន័យត្រូវបានរក ឃើញកាលពី ១៣ ឆ្នាំមុន ។
GRB 200415A ត្រូវបានគេចាប់បាននៅម៉ោង ៤ និង៤២ នាទីព្រឹកថ្ងៃទី ១៥ ខែមេសាដោយផ្កាយរណប ហើយត្រូវបានគេស្គាល់ថា ជាអណ្តាតភ្លើងធំដំបូង គេត្រូវបានរកឃើញតាំងពីឆ្នាំ ២០០៨ ដោយកែវពង្រីកអវកាស Fermi Gamma-rayរបស់អង្គការណាសា ។ ការផ្ទុះនាពេលថ្មីៗនេះក៏ត្រូវបានរកឃើញដោយFermi រួមជាមួយផ្កាយរណបបេសកកម្ម Swift, Mars Odyssey និង Wind និងផ្កាយរណប INTEGRAL របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ៕ដោយ៖លី ភីលីព