ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ទ័ព បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់៧មករា តេជោសន្តិភាព រដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់ 7 Clean Football ក្នុងលទ្ធផល៣ទល់២ នាវគ្គផ្តាច់ព្រ័ត្រ នៅទីលានបាល់ទាត់ស្តាតចាស់ ។
ចំណែកក្រុមបាល់ទាត់ 7 Clean Football បានត្រឹមជើងឯករង និងក្រុមបាល់ទាត់ស្រលាញ់ សន្និភាពភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ 7NG Soccer Team ក្នុងលទ្ធផល៣ទល់១ ។ រីឯលោក ហែម ដារិទ្ធ កីឡាករពាក់អាវលេខ១០ របស់ក្រុមបាល់ទាត់ ស្រលាញ់សន្និភាពភ្នំពេញ ទទួលបានពានរង្វាន់កីឡាករ ស៊ុតបញ្ជូលទី ប្រើរយៈពេលខ្លីបំផុត នៃការប្រកួតក្នុងចំណោមកីឡាករ ចូលរួមទំាង១០ក្រុម ។
ដោយឡែកពានរង្វាន់ ស៊ុតប៉េណាល់ទី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ ស្រលាញ់សន្និភាពភ្នំពេញ ស៊ុតឈ្នះក្រុមក្រុមបាល់ទាត់ 7NG Soccer Team ក្នុងលទ្ធផល៤ទល់៣ ដូច្នេះក្រុមបាល់ទាត់ 7NG Soccer Teamទទួលបានជើងឯករង រីឯក្រុមបាល់ទាត់ 7 Clean Football ជាប់ចំណាត់លេខ៣ ឈ្នះក្រុមបាល់ទាត់វ័យចាស់ទ័ព ក្នុងលទ្ធផល៣ទល់២ ៕