សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Microsoft Corp បានប្រកាសកាលពីពេលថ្មីៗនេះ នូវសេវាកម្មថ្មីមួយដដោយមានគោលបំណង ជួយដល់អាជីវកម្មធំៗឲ្យប្រើប្រាស់ទិន្នន័យ យ៉ាងច្រើនក្នុងប្រព័ន្ធសាជីវកម្ម យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ប្រព័ន្ធ Azure Synapse នឹងត្រូវដាក់បង្ហាញនៅព្រឹត្តិការណ៍ មួយនៅរដ្ឋផ្លរីដា គឺជាផ្នែកមួយនៃ អង្គភាពកុំព្យូទ័រ Cloud ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានជំរុញឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន កើនឡើងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ឧបករណ៍នេះមានគោលបំណង ជួយក្រុមហ៊ុនបង្កើតប្រព័ន្ធ វិភាគទិន្នន័យធំៗ ដើម្បីធ្វើការសម្រេចចិត្តអាជីវកម្មប្រសើរ ជាងមុនដូចជាថា តើយុទ្ធនាការទីផ្សារឌីជីថលកំពុងជំរុញ ចរាចរណ៍កាន់តែច្រើន ដល់ហាង និងគេហទំព័រ។
លោក Rohan Kumar អនុប្រធានក្រុមហ៊ុន សាជីវកម្ម Azure Data បានប្រាប់ថា កម្មវិធី The Synapse មានគោលបំណងដោះស្រាយបញ្ហា២សម្រាប់អាជីវកម្មដែលបង្កើតប្រព័ន្ធទាំងនោះ។
ទីមួយ គឺថាអាជីវកម្មត្រូវការឧបករណ៍ សូហ្វវែរផ្សេងៗគ្នាដើម្បីវិភាគទិន្នន័យមាន នៅក្នុងប្រព័ន្ធទិន្នន័យដូចជាទិន្នន័យអតិថិជន ឈ្មោះនិងអាស័យដ្ឋាន ស្ថិតនៅជួរដេក និងជួរឈរហើយមើល ទៅដូចជាសៀវភៅបញ្ជី – ធៀបនឹងប្រព័ន្ធថ្មីដូចជាឧបករណ៍ ត្រួតពិនិត្យគេហទំព័រដែលការ ចុចត្រូវបាន កត់ត្រាជាយូរមកហើយ។
លោកបានបន្តថា ទី២ ប្រព័ន្ធ Synapse ដោះស្រាយភារកិច្ចមួយ ចំនួនដោយ ស្វ័យប្រវត្ដិសម្រាប់បង្កើតប្រព័ន្ធដើម្បីវិភាគទិន្នន័យ កាត់បន្ថយចំនួនការងារដែលត្រូវការ ពីអ្នកសរសេរកម្មវិធីកុំព្យូទ័រ។ ក្រុមហ៊ុន Microsoft បាននិយាយថា Deutsch Bank និង Unilever ស្ថិតក្នុងចំណោម អតិថិជនដែល សាកល្បងប្រព័ន្ធនេះ៕