ផ្សេងៗ

មន្ត្រីសេតវិមាន៖តួកគីគួរតែ បោះបង់ ចោលប្រព័ន្ធមីស៊ីលរុស្ស៊ី ឬក៏ ប្រឈមមុខ នឹងទណ្ឌកម្មអាមេរិក

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Robert O’Brien បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មានការខូចចិត្តជាខ្លាំង ចំពោះការដែលតួកគីទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី ហើយនឹងអាចដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ប្រសិនបើប្រទេសនេះបោះបង់ចោលនូវប្រព័ន្ធអាវុធនោះ។

លោក Robert O’Brien បាននិយាយប្រាប់កម្មវិធី Face the Nation របស់ទីភ្នាក់ងារសារព័ត៌មាន CBS ដូច្នេះថា “ប្រទេសតួកគីនឹងមានអារម្មណ៍ពីផលប៉ះពាល់នៃទណ្ឌកម្មទាំងនោះ” នៅក្នុងបទសម្ភាសន៍មួយ ដោយសំដៅដល់ការពិន័យក្រោមច្បាប់អាមេរិក ឈ្មោះថា ទប់ស្កាត់បច្ចាមិត្តរបស់អាមរិកតាមរយៈច្បាប់ទណ្ឌកម្ម ដែលលោកនិយាយថា នឹងប្រគល់ឲ្យសភាផ្តល់នូវការគាំទ្រដ៏លើសលប់។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចពិភាក្សាគ្នា ស្របពេលដែលប្រទេសសម្ពន្ធមិត្តណាតូទាំងពីរ កំពុងមានជម្លោះជុំវិញបញ្ហាជាច្រើន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top