រីយ៉ូ ៖ មនុស្ស ៦ នាក់ ក្នុងនោះមានកីឡាករបាល់ទាត់ ៤ នាក់ និងជាប្រធានក្លឹបប្រេស៊ីល ផាមម៉ា (Palmas) ត្រូវបានស្លាប់ កាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះ ដែលពួកគេកំពុងធ្វើដំណើរ បានធ្លាក់នៅរដ្ឋតូកង់ទីន ។
ក្លិប Palmas ដែលលេង ក្នុងក្របខ័ណ្ឌប្រេស៊ីល Serie D បានរាយការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកយន្តហោះ និងប្រធានក្លិបឈ្មោះ Lucas Meira អាយុ ៣២ ឆ្នាំ បានស្លាប់ នៅក្នុងឧប្បត្តិហេតុនេះ រួមជាមួយកីឡាករ Guilherme Noe អាយុ ២៨ ឆ្នាំ Lucas Praxedes អាយុ ២៣ ឆ្នាំ Ranule អាយុ ២៧ ឆ្នាំ និង Marcos Molinari អាយុ ២៣ ឆ្នាំ ។
សោកនាដកម្មនេះ បានកើតឡើងបន្ទាប់ពីយន្តហោះ បានហោះចេញពីផ្លូវរត់ នៅទីប្រជុំជនជនបទ នៃទីក្រុង Porto Nacional រដ្ឋតូកង់ទីន ដែលបានភ្ជាប់ទៅរដ្ឋ Goias ជិតខាងនោះ ដើម្បីប្រកួតជាមួយ Vila Nova នៅថ្ងៃច័ន្ទនេះ ក្នុងការប្រកួតវគ្គជំរុះបៃតង៕
ដោយ ឈូក បូរ៉ា