កីឡា

Liverpool ដេកហួច ក្រោយបំបាក់ Man City ៣-១ សង្ឃឹមច្រើនលើកពាន

ក្រុម Liverpool បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៣-១ នាការប្រកួតលីគកំពូល អង់គ្លេស កាលពីយប់មិញនេះ ។

លេងក្នុងដីខ្លួនឯងក្រុម Liverpool លេងបានល្អណាស់ ដោយបានយកឈ្នះលើក្រុមខ្លាំង និងការពារតំណែងជើង ឯក Man City បានដល់ទៅ ៣-១ បែបនេះ។ 

យ៉ាងណាមិញជាមួយ ការប្រកួតនៅយប់មិញ នេះដែរក្រុម Man City ក៏មិនអស់ចិត្តដែរ ព្រោះលោក Pep បញ្ជាក់ថា ត្រូវបានបាល់ប៉េណាល់ទី ២គ្រាប់ ប៉ុន្តែអាជ្ញាកណ្ដាលបែរ ជាមិនផ្ដល់ឱ្យទៅវិញ។

បច្ចុប្បន្ននេះក្រុម Liverpool ដាច់កំពូលតារាងដោយមាន ៩ ពិន្ទុលើសក្រុម Man City និង ៨ពិន្ទុលើសក្រុមលេខ ២។ អ្នកគាំទ្រសប្បាយចិត្តខ្លាំង ក្រោយពីទទួលបានលទ្ធផល យ៉ាងល្អនេះ ហើយក្រុម Liverpool ផ្ទាល់ក៏សង្ឃឹមច្រើន ក្នុងការលើកពាននៅឆ្នាំនេះដែរ៕

ប្រភព៖​ Sabay

Most Popular

To Top