កីឡា

លោក ហែម គីរី ៖ ការហាត់ប្រាណ តាមចង្វាក់ភ្លេង ជួយផ្លាស់ប្តូរបរិយាកាស ក្នុងការហ្វឹកហាត់ របស់អត្តពលិកហែលទឹក

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា យើងត្រូវចេះកែច្នៃ ចំពោះការហ្វឹកហាត់ របស់កីឡាករ-កីឡាការិនី ហែលទឹក បើយើងនិយាយ ពីបញ្ហាកីឡាហែលទឹក ដល់កម្រិតខ្ពស់ ក្នុងមួយថ្ងៃពី៦ទៅ៨ម៉ោង ដូចអ្នកធ្វើការធម្មតាដែរ ចំពោះកីឡាហែលទឹក មិនសូវមានភាព សប្បាយរីករាយក្នុងការហ្វឹកហាត់ ដោយសារហែលទឹកដដែល ទើបលោកបញ្ជូកការហាត់ប្រាណ តាមចង្វាក់ភ្លេងដើម្បីសម្រួលអារម្មណ៍ ។

លោកអគ្គលេខាធិការបន្តថា ចំពោះការហាត់ប្រាណ តាមចង្វាក់ភ្លេងនេះយើងចង់ផ្លាស់ប្តូរ បរិយាកាសរបស់អត្តពលិកហែលទឹក ក្នុងការហ្វឹកហាត់ ដោយមានសំឡេងភ្លើង និងភាពសប្បាយរីករាយ ធ្វើឲ្យសកម្មភាពបត់បែនបានច្រើន ដូចសកម្មភាពហែលទឹកដែររួមមានដៃ ក្បាល ខ្លួន និងជើង ព្រមទាំងសាច់ដុំទំាងអស់ នៅលើដងខ្លួនពួកគាត់។
ចំណុចសំខាន់បំផុត ធ្វើឲ្យពួកគាត់មានភាពរហ័សរហួន នៃការបត់បែនដោយសារលំហាត់ពីមួយ ទៅមួយត្រូវគាត់គិតដោយសំឡឹង មើលគ្រូបង្វឹកដែលបញ្ចេញ សកម្មភាពដើម្បីធ្វើតាម ចំណែកហែលទឹកដូចគ្នា បើយើងហែលគិតរៀងយឺតចរនា ហែលវាអត់រហ័សរហួនយើងធ្វើចរនា ទៅអត់បានផ្តល់ប្រយោជន៍មកវិញឡើយ ។

លោកបានបន្ថែមទៀតថា ការហាត់ប្រាណតាមភ្លើង ឬអារ៉ូប៊ិចជាមួបទភ្លេងយើងចង់ ឲ្យប្រើប្រាស់ ខួរក្បាល កាយសម្បទាន និងចរនារហ័សរហួនរបស់ពួកគាត់ ដែលជាគុណប្រយោជន៍ ៣ចំណុចសំខាន់ៗ នៃការហាត់ ដើម្បើឲ្យពួកគាត់ផ្លាស់ប្តូរបរិយាកាស នៃហ្វឹកហាត់ហែលទឹកធន់ទ្រាំរាល់ថ្ងៃ។ ព្រោះលោកឲ្យបង្វឹកហាត់ពីចំណុច ស្រួលរហូតដល់ពិបាកជាងនឹង ច្រើនជាងនឹង រហ័សជាងនឹងក្នុងរយៈពេល៤០នាទី ទៅមួយម៉ោងប្រព្រឹត្តិរាល់ថ្ងៃពុធ ។ដោយ៖លី ភីលីព

Most Popular

To Top