អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ របស់ក្លឹបញញួរធំ West Ham លោក Carlton Cole នៅថ្ងៃនេះបាននិយាយ សរសើរយ៉ាងខ្លាំងចំពោះកីឡាករម្នាក់របស់ West Ham ហើយអាចធ្វើឲ្យមានឥទ្ធិពល យ៉ាងខ្លាំង ចំពោះទំរង់លេងរបស់ក្លឹបផងដែរ។
លោក Cole បាននិយាយទៀតថាកីឡាករ Tomas Soucek គឺជាកីឡាករចំណូលថ្មីដ៏ល្អបំផុត របស់ក្លឹបហើយបើនិយាយពីបច្ចុប្បន្នទំរង់លេង របស់គាត់គឺខ្លាំងជាងកីឡាករ Bruno Fernandes ថែមទៀតផង។
គួរឲ្យដឹងដែរថា Soucek បានផ្ទេរមកពីក្លឹប Sporting CP កាលពីខែមករាឆ្នាំ ទៅក្នុងតម្លៃប្រមាណជា១៩លានផោន ហើយរដូវកាលនេះគាត់ក៏បានស្ថិតនៅក្នុង បញ្ជីកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្លឹបផងដែរនិងកំពុងនាំឲ្យក្លឹបឡើង ទៅដល់លេខរៀងទី៥ក្នុងតារាងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
