បរទេស ៖ យន្តហោះចម្បាំងរបស់រុស្ស៊ី មួយគ្រឿង នៅពេលថ្មីៗនេះ បានធ្វើការហោះហើរយ៉ាងទាប នៅពីលើនាវា USS Donald Cook នៅសមុទ្រខ្មៅ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ។
កងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមរិក បានចែករំលែកវីដេអូឃ្លីមមួយ លើបណ្ដាញសង្គមធ្វីតធ័រ ស្តីពីយន្តហោះចម្បាំងនិងទម្លាក់គ្រាប់រុស្ស៊ី Sukhoi ហោះហើរទាបៗពីលើនាវាពិឃាតសមត្ថភាពមីស៊ីល USS Donald Cook ក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រខ្មៅ ។
ទីភ្នាក់ងារសារព័ត៌មាន Stars and Stripes បានរាយការណ៍ថា ការហោះហើរក្នុងរយៈកម្ពស់ទាបនេះ មិនបានធ្វើឲ្យមានការតវ៉ា ជាសាធារណៈផ្លូវការភ្លាមៗនោះទេ ប៉ុន្តែយោធាអាមេរិក បានរិះគន់ការបំពានថ្មីៗផ្សេងទៀត ដោយយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង

