ម៉ិកស៊ិក៖ អ្នកជំនាញខាងបុរាណវិទ្យា បានប្រមូលផ្តុំនូវព័ត៌មានលម្អិតគួរឲ្យញញើត នៃការជួបហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតមួយ រវាងអ្នកឈានពានអេស្ប៉ាញ និងជនជាតិ Aztecs នាចុងសតវត្សរ៍ទី ១៦ នៅម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នៅឆ្នាំ ២០១៩ អ្នកបុរាណវិទូនៅទីតាំងមួយ នៅខាងក្រៅទីក្រុងម៉ិកស៊ិក បានរកឃើញភស្តុតាង នៃការសម្លាប់ជាក្បួនជនជាតិអឺរ៉ុប ដោយអ្នកភូមិ Aztec ដែលបានបំផ្លាញ និងស៊ីឈ្លើយសឹករបស់ពួកគេ រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ។ ឥឡូវអ្នកស្រាវជ្រាវ មានភ័ស្តុតាង HernánCortés បានបញ្ជាឲ្យមានការវាយឆ្មក់សងសឹក លើភូមិដ៏សាហាវបំផុត។ ពួកគេបានរកឃើញសាកសពស្ត្រី យ៉ាងហោចណាស់ចំនួន១២ នាក់ ដែលត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ដោយបុរស Cortés ទោះបីជាពួកគេ ព្យាយាមការពារកុមារអាយុ៥ ឆ្នាំក៏ដោយ។
ការរកឃើញរបស់ពួកគេ ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ដោយវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្រក្នុងប្រទេសម៉ិកស៊ិក គឺជាការឈានដល់ចំណុចកំពូល នៃការងារជីករាប់ឆ្នាំនៅ Tecoaque ដោយការបកប្រែទៅជាកន្លែង ដែលពួកគេស៊ី” ជាភាសា Aztecs ‘Nahuatl ។
នៅឆ្នាំ ១៥២០ អ្នកស្រុក Tecoaque ត្រូវបានគេស្គាល់ថា Zultepec បានស្ទាក់ក្បួន របស់ជនជាតិអេស្ប៉ាញ មកពីប្រទេសគុយបា ដែលរួមមានបុរស ១៥ នាក់ ស្ត្រី ៥០ នាក់ និងកុមារ១០នាក់។ អ្នក ត្រូវចាប់ខ្លួនទាំងនោះរួមមាន ទាហានរាប់សិបនាក់ អ្នកខ្លះជាជនជាតិគុយបា ដែលមានដើមកំណើតអាហ្វ្រិក ជនជាតិដើម និងរាប់រយនាក់ ជាសម្ព័ន្ធមិត្តមកពីកុលសម្ព័ន្ធផ្សេងទៀត៕ ដោយ៖លី ភីលីព