ព្រឹត្តិការណ៍

កំណត់បានទីតាំងខ្មោច នាវាមុជទឹកអាមេរិក សម័យសង្គ្រាមលោកទី២ នៅក្បែរសមុទ្រចិន ភាគខាងកើត

បរទេស:ទូរទស្សន៍BBCចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថានាវាមុជទឹកអាមេរិកមួយគ្រឿងដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី ២ ត្រូវបានគេរកឃើញនៅបាតសមុទ្រចិនខាងកើត។

នាវាមុជទឹកដែលមានឈ្មោះថា USS Grayback និងសមាជិកនាវិក ៨០ នាក់បានបាត់ខ្លួននៅឆ្នាំ១៩៤៤នៅពេលវាត្រូវបានវាយប្រហារដោយយន្តហោះជប៉ុន។គម្រោងរុករកក្រោមទឹកបានរកឃើញនាវាមុជទឹកនៅឆ្នេរសមុទ្រអូគីណាវ៉ាប្រទេសជប៉ុនបន្ទាប់ពីរកឃើញឯកសារយោធាដែលមានកូអរដោនេត្រឹមត្រូវដើម្បីកំណត់ទីតាំងវា។

មកដល់ពេលនេះក្រុមគ្រួសារនៃសមាជិកនាវិកទាំង៨០នាក់ដែលស្ថិតនៅលើនាវាមុជទឹកត្រូវបានគេជូនដំណឹងអំពីការរកឃើញរបស់វាហើយផងដែរ។ទីតាំងដំបូងដែលក្រុមអ្នកជំនាញអាចកំណត់បានសម្រាប់ខ្មោចនាវាUSS Graybackគឺមានភាពខុសគ្នាពីទីតាំងថ្មីដែលយ៉ាងតិច ១០០ ម៉ាយល៍ឬ១៦០ គីឡូម៉ែត្រ៕

ទន្ទឹមនឹងនេះផងដែរក៏មានការប្រើប្រាស់បច្ចេកវិទ្យាដ្រូនទំនើបផងដែរហើយយោងទៅតាមឯកសារយោធាថ្មីដែលបានរកឃើញមានន័យថាក្រុមនេះអាចកំណត់ទីតាំងនាវាមុជទឹកដែលមានជម្រៅប្រមាណជា១.៤០០ ហ្វីតឬ៤៣០ ម៉ែត្រពីក្រោមផ្ទៃទឹក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top