មេឃខៀវ Man City ក្នុងការប្រកួតពានរង្វាន់ Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី១ប៉ះនឹងក្រុម Borussia Monchengladbach នៅប្រទេសអាល្លឺម៉ង់នោះគឺ
ត្រូវបានគេប្រកាសហើយថា នឹងត្រូវប្តូរទៅលេងនៅទីក្រុងBudapest ប្រទេសហុងគ្រីជំនួសវិញ។
ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈនៅក្នុងប្រទេសអាល្លឺម៉ង់ បែរជាត្រូវប្តូរទីតាំងជំនួសវិញដោយសាររដ្ឋាភិបាល អាល្លឺម៉ង់ ទើបតែបានដាក់ចេញនូវ បម្រាមធ្វើដំណើរថ្មីៗ មួយចំនួន ដើម្បីរឹតបន្តឹង ការរីករាលដាល ឆ្លងនៃវិរុសកូវីដ១៩។
សេចក្តីប្រកាសដែលត្រូវ បានធ្វើឡើងផ្ទាល់ដោយ UEFA និងដោយបានអះអាងទៀតថា ពេលវេលាប្រកួតនៅរក្សាដដែល នាថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង២១ប៉ុន្តែការប្រកួតនឹងត្រូវយកទៅ ធ្វើនៅក្នុងកីឡាដ្ឋាន Puskas Arena ទីក្រុង Budapest វិញ៕
ប្រែសម្រួល៖ស៊ុនលី