បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុន Coca Cola ត្រូវបានគេជឿជាក់ថា នឹងដាក់ឲ្យដំណើរការផលិត រូបរាងដបថ្មីជាលើកដំបូងហើយ
ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ខ្លាំង ជាងនេះទៀតនោះ គឺថាវាត្រូវបានផលិតឡើង ពីជាតិជ័រប្លាស្ទិក ដែលអាចយកមកកែច្នៃវិញបាន១០០ភាគរយ
ផងដែរ ។
ដបភេសជ្ជៈរូបរាងថ្មីនេះ ត្រូវបានគេដឹងដែរថា អតិថិជនមួយចំនួននៅលើលោក នឹងអាចមើលឃើញវានៅតាមទីតាំងលក់ ជាច្រើននៅក្នុងសប្តាហ៍នេះ ដែលសង្ឃឹមបានបង្ហាញក្តីសង្ឃឹមថា
វានឹងអាចជួយកាត់បន្ថយកាកសំណល់ ដែលក្រុមហ៊ុនធ្លាប់មាននាពេលកន្លងមក ។
ក្រៅពីនេះក្រុមហ៊ុនក៏បានបញ្ជាក់ទៀតដែរថា ដបរូបរាងថ្មីនេះមានភាពទាក់ទាញ ខ្លាំងជាពិសេសចំពោះអតិថិជនរបស់ខ្លួន ដែលមានវ័យស្ថិតនៅក្រោមអាយុ២៥ឆ្នាំ និងជាអ្នកដែលចូលចិត្ត គិតគូរដល់បញ្ហាបរិស្ថាននិងការប្រើប្រាស់វត្ថុធាតុ ដើមប្រកបដោយនិរន្តភាព។
ទោះបីជាយ៉ាងណាក្តី Coca Cola រូបរាងថ្មីនឹងអាចបង្ហាញខ្លួនដំបូងគេ នៅតែអាមេរិកប៉ុណ្ណោះជាពិសេស គឺនៅក្នុងទីក្រុង New York នៅតំបន់នៅក្បែរខាងហើយបន្ទាប់មកណៅ
ទីក្រុង California និង Florida ផងដែរ ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ Coca Cola មិនមែនជាក្រុមហ៊ុនអន្តរជាតិតែម្នាក់ឯងនោះទេដែរ បានចាប់ផ្តើមដំណើរការផលិតផលិត ផលរបស់ខ្លួនដោយគិតគូរ ពីកាកសំណល់និង
ផលប៉ះពាល់ដល់បរិស្ថាន ក្នុងនោះក្រុមហ៊ុនម្ហូបអាហារដ៏ល្បី Neslte ក៏បានប្រកាសចាយលុយដល់ទៅ២ពាន់លានដុល្លារផងដែរ នៅក្នុងដំណាក់កែប្រែនេះខណៈដែល Pepsi បានសន្យា
ថានឹងផ្លាស់ប្តូររូបរាងថ្មីភេសជ្ជៈចំណុះ ២លីត្ររបស់ខ្លួនឲ្យបានទៅដល់២៤ភាគរយ នៃវត្ថុធាតុដែលតិចជាងមុន៕
ប្រែសម្រួល៖ស៊ុនលី