ផ្សេងៗ

លោក គីម ជុងអ៊ុន បញ្ជាមន្ត្រីឲ្យធ្វើគោល នយោបាយជម្ងឺកូវីដ១៩ ជាអាទិភាពកំពូល

បរទេស៖ លោក គីម ជុងអ៊ុន បាននិយាយថា វិធានការប្រឆាំងការរាតត្បាតនៃមេរោគកូរ៉ូណា នឹងត្រូវចាត់ទុកជាអាទិភាពលេខមួយរបស់ប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀត នៅក្នុងឆ្នាំនេះ។ លោកបានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្ដាល លើកទី៨នៃបក្សពលកូរ៉េ។ 

កាសែត Rodong Sinmun បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានមានប្រសាសន៍ថា នៅថ្ងៃមុននោះ ការធ្វើគម្រោងចត្តាឡីស័កបន្ទាន់ ឲ្យមានលក្ខណៈល្អឥតខ្ចោះ គឺជាអាទិភាពលេខ១ នៅក្នុងចំណោមកិច្ចការសំខាន់ៗទាំងអស់ ហើយនៅថ្ងៃតែមួយជាមួយគ្នានោះដែរ លោកបានស្តីបន្ទោសអ្នកក្រោមបង្គាប់របស់លោក អំពីការរាយការណ៍ខុសលើទិន្នន័យផលិតកម្ម។ 

ការថ្លែងបែបនេះរបស់លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងមុនថ្ងៃចូលឆ្នាំចិន ហើយកាសែតកូរ៉េខាងត្បូង បានរាយការណ៍ថា ប្រជាជនធម្មតារបស់កូរ៉េខាងជើង កំពុងតែត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។

ស្របពេលដែលប្រជាជនកូរ៉េខាងជើង ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីចូលឆ្នាំថ្មី ដែលរួមទាំងពិធីគោរពដូនតាផងនោះ ពួកគេកំពុងតែចំណាយពេលវេលា ដ៏ស្ងប់ស្ងាត់ជាមួយក្រុមគ្រួសាររបស់ពួកគេ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top