បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា វិស្វករមកពីទីក្រុង Edinburgh ម្នាក់ត្រូវបានគេដឹងថា បានបង្កើតនូវរ៉ូបូត ជាស្រោមដៃ ដ៏អស្ចារ្យមួយ ប្រភេទ ឡើងបានជោគជ័យ ដោយប្រើប្រាស់បច្ចេកវិទ្យា AI មកជាមួយផង ។
លោក Ross O’Hanlon បានកើតចេញជាគំនិតនេះឡើង នៅក្នុងពេលដែលលោកបានឃើញ ម្តាយមីងរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺរហូតដល់ថ្នាក់មិនអាច សូម្បីតែកាន់កែវទឹកហូប ដោយខ្លួនឯង បានឬបញ្ជាទូរទស្សន៍បាន ។
ប្រភពដដែលបានសរសេរទៀតថា លោក O’Hanlon បានរំពឹងទុកថាបច្ចេកវិទ្យាស្រោមដៃថ្មីនេះ នឹងអាចជួយដល់មនុស្សជាច្រើន លាននាក់ទៀតដែលបាត់បង់
សមត្ថភាពសាច់ដុំដៃរបស់គេ ឬមានលក្ខណៈស្រដៀង និងមីងរបស់គាត់។
គួរឲ្យដឹងដែរស្រោមដៃមួយនេះ អាចជួយឲ្យអ្នកប្រើប្រាស់ក្នុងការប្រើប្រាស់កម្លាំង ដៃរបស់ខ្លួនក្នុងការចាប់កាន់ ឬច្របាច់ខ្លាំងជាងមុនតាមរយៈដំណើរការមួយដែលត្រូវបាន
គេហៅថា electromyography (EMT) ៕
ប្រែសម្រួល៖ស៊ុនលី