សេដ្ឋកិច្ច​

កម្ពុជា ​គឺជា​ប្រទេស​ ដែល​ល្អ​បំផុត ​ក្នុងការ​វិយោគ​លើ​វិស័យ ​អចលនទ្រព្យ នៅក្នុង​ឆ្នាំ២០២០នេះ

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​ដោយ​ទស្សនា​វ​ដ្តី ​បរទេស​បាន​រកឃើញថា ប្រទេស​កម្ពុជា​ ក្នុងចំណោម​ប្រទេស​ចំនួន៣ ផ្សេងទៀត​រួមមាន​ប្រទេស​ហ្វីលីពីន វៀតណាម និង​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែល​ល្អ​បំផុត សម្រាប់​វិនិយោគិន ​ក្នុង​ចាប់យក​ឪ​កាស​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ។

យោងតាម​ការចុះ​ផ្សព្វផ្សាយ ​របស់​គេហទំព័​រ inviestasian.com កាលពី​ឆ្នាំមុន បាន​ឲ្យ​ដឹងថា វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០ មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ។ នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា ​ជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន លឿន​បំផុត​នៅ​តំបន់​អាស៊ី និង​ជាទី​ផ្សារ​មួយ ​ដែលមាន​ភាពងាយស្រួល សម្រាប់ធ្វើ​អាជីវកម្មផ្សេងៗ ជាពិសេស​ការវិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ ។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ផ្តល់ឱ្យ​ជនបរទេស​ធ្វើ​អាជីវកម្ម ដោយ​កាន់កាប់​ភាគហ៊ុន ១០០% ។ ការទិញ​អចលនទ្រព្យ​ នៅ​ប្រទេស​កម្ពុជា គឺជា​ជំរើស​វិនិយោគ​ដ៏​រឹងមាំ​មួយ​ផងដែរ ជាពិសេស​ជាមួយ នឹង​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ទិញ​អាច​ទិញ​អចលនទ្រព្យ​បាន ក្នុងតម្លៃ​ប្រហែល ១០០០ដុល្លារ ​ក្នុង​មួយ​ម៉ែត្រការ៉េ។ នោះ​ជាការ​អនុវត្ត​ជាក់ស្តែង​ដែល​មិន​ធ្លាប់ មាននៅ​ក្នុង​ទីក្រុង ដែលមាន​អត្រា​នគរូបនីយកម្ម ខ្ពស់​ដូច​ប្រទេស​កម្ពុជា ។

គេហទំព័រ​នេះ បាន​ស្រាវជ្រាវ​រកឃើញថា មានតែ​ទីក្រុងធំៗចំនួន​ប្រាំបី​នៅក្នុង​ពិភពលោក​ទាំងមូល​ប៉ុណ្ណោះ ដែល​អ្នក​អាច​ទិញ​អចលនទ្រព្យ តម្លៃ​នៅក្រោម១០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដោយ ក្នុងនោះ​ក៏មាន​ទីក្រុង ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

គេហទំព័រ​នេះ​បន្តថា ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​កម្ពុជា បាន​នឹង​កំពុងដំណើរការ ​ដែលមាន​ក្រុមហ៊ុន​ចូលរួម​ជា​បន្តបន្ទាប់ ដែល​អាចជា​ឱកាស​ធ្វើ​អាជីវកម្ម និង​អចលនទ្រព្យ​ជាច្រើន​នៅទីនេះ ប៉ុន្តែ​មិនមាន​ច្រើន​ទេ។

ជាពិសេស ប្រទេស​កម្ពុ​ជាមាន​ដុល្លា​រូបនីយកម្ម​ខ្ពស់ ដែល​ត្រូវបាន​ប្រើប្រាស់​ សម្រាប់​ស្ទើរតែ​រាល់​ប្រតិបត្តិការធំ។ នេះ​ជា​ផ្នែក​វិជ្ជមាន​នៃ​ការវិនិយោគ​នៅ​កម្ពុជា។ ជាពិសេស​ប្រសិនបើ​អ្នក​កាន់​ប្រាក់​ដុល្លារ​រួចហើយ ព្រោះ​វាដក​ថ្លៃ​ប្តូរ​រូបិយប័ណ្ណ​ណាមួយ ដែលជា​ធម្មតា នឹង​មកជា​មួយ​ការទិញ​ទ្រព្យសម្បត្តិ​នៅ​អាស៊ី ៕ propertyarea

Most Popular

To Top