ព័ត៌មានអន្តរជាតិ

ណាតូ នឹងព្រមព្រៀងគ្នា លើកងកម្លាំង ផ្តល់ការហ្វឹកហាត់កាន់តែធំ ស្របពេលមាន អំពើហិង្សាកើន ឡើងនៅអ៊ីរ៉ាក់

បរទេស ៖ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីការទូត តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិ របស់ណាតូ គ្រោងពង្រីកបេសកកម្មផ្តល់ការហ្វឹកហាត់ របស់សម្ពន្ធមិត្តយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅពេលដែលករណីរាតត្បាត ជម្ងឺកូរ៉ូណាធូរស្រាល ដោយធ្វើការពង្រឹង តួនាទីកាន់តែធំ សម្រាប់សម្ពន្ធមិត្តអាត្លង់ទិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ។

មន្ត្រីការទូតចំនួន៤រូប បាននិយាយប្រាប់ថា រដ្ឋមន្ត្រីការពារជាតិទាំងនោះ គ្រោងនឹងធ្វើការព្រមព្រៀងគ្នា លើផែនការនានា នៅថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទតាមវីដេអូខល ដោយនឹងធ្វើការបង្កើន បេសកកម្មពីចំនួនកង ទ័ពប្រមាណ៥០០នាក់ ទៅប្រហែល៤.០០០នាក់ ឬក៏៥.០០០នាក់ ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃចន្ទថា លោករំពឹងថា រដ្ឋមន្ត្រីការពារជាតិ នឹងព្រមព្រៀងគ្នាពង្រីកបេសកកម្ម ជាមួយបុគ្គលិកសម្ពន្ធមិត្តបន្ថែមទៀត ដែលកំពុងតែធ្វើការងារ នៅក្នុងស្ថាប័នសន្តិសុខកាន់តែច្រើន នៅទូទាំងប្រទេសអ៊ីរ៉ាក់ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ បន្ថែមទៀតយ៉ាងដូច្នេះថា “បេសកកម្មនឹងត្រូវបានពង្រីកបន្តិចម្តងៗ ក្នុងដំណើរឆ្លើយតបចំបោះស្ថានភាព”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top