សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយសម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក (USFK) អាចត្រូវបានបង្ខំឱ្យឈប់សម្រាកដោយមិនបានបង់ប្រាក់នៅថ្ងៃទី០១ ខែមេសា ប្រសិនបើអវត្តមានកិច្ចព្រមព្រៀងថ្មីនេះ។
ប្រភពនោះបានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ក្នុងលក្ខខណ្ឌអនាមិកថា“ យើងមានការប្តេជ្ញាចិត្តយ៉ាងច្បាស់ថា នឹងមិនឱ្យហួសពីថ្ងៃទី០១ ខែមេសា ដែលជាកាលបរិច្ឆេទ ដែលអាចត្រូវបានអនុវត្ត សម្រាប់ពលករកូរ៉េខាងត្បូងរៀងរាល់ឆ្នាំនោះឡើយ” ។
លោកបានបន្ថែមដោយបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីពេលវេលា និងព័ត៌មានលំអិតណាមួយនោះទេ សម្រាប់ការបញ្ចប់នៃការចរចា “យើងសង្ឃឹមថាវាមិនចំណាយពេលយូរនោះទេ”។
ប្រភពនេះបានច្រានចោលរបាយការណ៍របស់ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះថា SMA ថ្មីអាចរួមបញ្ចូលទាំង“ ការតម្លើងថវិកា ដែលត្រូវមានជាកាតព្វកិច្ចក្នុងវិស័យការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង” និងទីក្រុងសេអ៊ូល ធ្វើការទិញសម្ភារៈយោធាមួយចំនួន។
លោកបានបន្ថែមទៀតថា “ទាំងនេះមិនមែនជាប្រធានបទទាំងអស់ សម្រាប់ការចរចា SMA នោះទេ។ ពួកគេមិនទាក់ទងទៅនឹង SMA នោះទេ” ។ លោកបានគូសបញ្ជាក់ថា ជំហរខ្ជាប់ខ្ជួនរបស់កូរ៉េខាងត្បូង គឺត្រូវរក្សាក្របខ័ណ្ឌចែករំលែកតម្លៃការពារជាតិ ដែលមានស្រាប់។
ស្ថិតក្រោមក្របខ័ណ្ឌ SMA ទីក្រុងសេអ៊ូល នឹងចែករំលែកថ្លៃដើម សម្រាប់កម្មករកូរ៉េប្រចាំនៅ USFK ។ ការកសាងការដំឡើងយោធា, ដូចជាបន្ទាយ និងការបណ្តុះបណ្តាល, កន្លែងសិក្សាអប់រំប្រតិបត្ដិការ និងការទំនាក់ទំនង និងជំនួយខាងដឹកនាំផ្សេងទៀត៕
ដោយ ឈូក បូរ៉ា