ព្រឹត្តិការណ៍

អបអរសាទរ! យាន្ដអវកាសជប៉ុន ទទួលជោគជ័យនាំយកគម្រូដីអាចម៍ផ្កាយមកកាន់ផែនដី

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ យាន្ដ​អវកាស​តូច​មួយ​របស់​ជប៉ុន បាន​ធ្វើ​ការ​សិក្សា​ពី​ស្រទាប់​ដី​នៃ​អាចម៍​មួយ​ផ្កាយ​ឈ្មោះ Ryugu ដែល​ស្ថិត​នៅ​ជិត​ផែន​ដី។

យាន្ដ​គ្មាន​មនុស្ស​បើក​នេះ មាន​ឈ្មោះ Hayabusa2 បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​មក​កាន់​ភព​ផែន​ដី​វិញ ក្រោយ​ស្ថិត​នៅ​ចម្ងាយ​ជាង ១៨០​លាន​គីឡូម៉ែត្រ។ ទីភ្នាក់ងាររុករកអវកាសជប៉ុន សង្ឃឹមថានឹងប្រើប្រាស់​វត្ថុធាតុដើម​ពី​អាចម៍​ផ្កាយ​នេះ​ដើម្បីរុករក​ប្រភពដើមនៃភពផែន​ដី និងប្រភពនៃមហាសមុទ្ររបស់ផែនដី។ ជាមួយគ្នា​នេះ ខណៈ​ពេល​ដែល​កំពុង​ហោះ​ចេញ​មក​កាន់​ផែនដី​វិញ​សន្សឹម​ៗ យាន្ដ Hayabusa2 ក៏​នឹង​ផ្ដិត​យក​រូប​ពិត​ពី​អាចម៍​ផ្កាយ​រហូត​ដល់​ថ្ងៃ​ទី ១៨​ខែ​វិច្ឆិកា។

គួរឲ្យដឹង​ថា Ryugu គឺជាអាចម៍ផ្កាយដែលមានរាងដូចពេជ្រដែលមានទទឹងក្រោម ៣,០០០ ហ្វីត ហើយ​ស្ថិត​នៅ​ចម្ងាយរាប់សិបលានគីឡូម៉ែត្រពីផែនដី។ ដំណើរ​របស់​យាន្ដ Hayabusa 2 ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ​ហើយ​ជា​បេសកកម្ម​ទៅ​យក​គំរូ​អាចម៍​ផ្កាយ​ដំបូង​គេ​៕

ប្រភព៖Sabay

Most Popular

To Top