កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រងតំណែងជើងឯក ការប្រកួតកីឡាហែលទឹកជើងឯកព្រឹទ្ធាចារ្យ ហែម ថុនថ្ងៃបើកឆាក

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹក ជ្រើសរើសជើងឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯកបន្ទាប់ពីដណ្តើមបានមេដាយច្រើនជាងគេ រហូតដល់១៩គ្រឿង ខណៈក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយ៩គ្រឿង នៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមការរៀបចំ សហព័ន្ធខ្មែរហែលទឹកដោយមានការឧបត្ថម្ភថវិកាផ្ទាល់ ពីសំណាល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក។

ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿងម្ចាស់ជើងឯក ខណៈ ក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយមាស៧គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង រីឯក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស៦គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។

ចំណែកក្លិបហែលទឹកនាគរាជ កំពង់ចាមទទួលបានមេដាយមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង  ក្លិបហែលទឹក Oasis Swim Academy ដណ្តើមបានមេដាយមាស១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ទទួលបានមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង  និងក្លិបហែលទឹកសឺវ៉ាយវ៉យដណ្តើមមេដាយមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។  

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីយុវជនចំនួន៩៨នាក់ក្នុងនោះកីឡាករចំនួន៦៣នាក់ និងកីឡាការិនីចំនួន៣៥នាក់មកពី៩ក្លិប-សមាគមរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកសឺវ៉ាយវ៉យ ក្លិបហែលទឹក Oasis Swim Academy ក្លិបហែលទឹកសាលាអន្តរជាតិISPP និងក្លិបហែលទឹកសាលាអន្តរជាតិ Decart France។ 

លោកបានបន្តថា ការប្រកួតចែកចេញជា៣ប្រភេទគឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២សម្រាប់កុមារា-កុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣សម្រាប់វ័យយុវជន-យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។ ចំណែកកុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំវិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ  ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចមងាយ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំដែលមានចំនួន៤ និងវិញ្ញាសានោះគឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ 

ចំពោះវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារីដែលមានចំនួន៤វិញ្ញាសាដែរនោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែល ៕

 ដោយ៖លី ភីលីព

Most Popular

To Top