កីឡា

Benzema មានបញ្ហាសុខភាព មិនអាចបង្ហាញខ្លួនប៉ះ Atalanta ឡើយ

កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzeman មកដល់ពេលនេះរកបាន១៧គ្រាប់ ហើយនៅរដូវកាលនេះ ប៉ុន្តែទើបតែបានខកខានការប្រកួតជ័យជំនះ លើក្រុម Valladolit កាលពីថ្ងៃសៅរ៍ ដោយសារបញ្ហាកជើង ។

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zindine Zidane បានចេញមកអះអាងថា ក្លឹបមកដល់ពេលនេះទោះបីជា Benzema មានសភាពធូរស្រាល បន្តិចក្តីប៉ុន្តែក្លឹបនឹងមិនប្រថុយប្រថាន ចំពោះរូបគាត់ឡើយ ហើយដែលមានន័យថា Benzema នឹងមិនត្រូវដាក់ឲ្យលេង នៅឡើយសម្រាប់ជំនួបជាមួយនឹង Atalanta ក្នុងការប្រកួត Champion League នៅសប្តាហ៍ក្រោយនេះ។

កីឡាកររូបនេះនឹងធ្វើការស្កេន របួសម្តងទៀតនៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យឲ្យច្បាស់ម្តងទៀត ប៉ុន្តែគ្រូបង្វឹករូបនេះបានបញ្ជាក់ហើយថា នឹងមិនដាក់ឲ្យ Benzema លេងនៅ
ប្រកួតនេះឡើយ ។

លោកបញ្ជាក់ថា យើងនៅសល់ពេលវេលាវែងទៀត សម្រាប់រដូវកាលនេះដូចនេះ មិនអាចប្រថុយប្រថានសម្រាប់ Benzema ប៉ុន្តែបើលើកនេះជាការប្រកួតផ្តាច់ព្រ័ត្រ Champion
League ប្រហែលជាយើងចាំបាច់ត្រូវដាក់ ឲ្យគាត់លេងជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top