កីឡា

លោកថាង ហ្គោឌិនបន្តតំណែង ជាប្រធានសហព័ន្ធកីឡាទូកកង់កម្ពុជាបន្តអាណត្តិទី២ ឆ្នាំ២០១៩-២០២៣ដដែល 

ភ្នំពេញ៖លោកថាង ហ្គោឌិន បានទទួល ការគាំទ្រពីអង្គមហាសន្និបាតឲ្យធ្វើជា ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់អណត្តិទី២ ឆ្នាំ២០១៩-២០២៣ បន្តទៀត បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិអណត្តិចាស់(ទី១) និងបណ្តាក្លិបកីឡានៅទូទាំងប្រទេស សម្រេចបោះឆ្នោតគាំទ្រជូនលោកឱ្យធ្វើជាប្រធានសម្រាប់អណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អណត្តិកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០២១ នៅគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា។

សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មីចំនួន ០៩ រូបរួមមាន៖លោក ថាង ហ្គោដុន ប្រធាន លោក ថោង រដ្ឋសក្តិ អនុប្រធាន លោក វ៉ាត់ ចំរើន អនុប្រធាន លោកសោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ កញ្ញា ងួន តរុណី អគ្គហេរញ្ញឹក លោក ឡុង សុខា សមាជិក លោក វ៉េត យុវមនាថ សមាជិក លោកស្រី ទិព្វ ច័ន្ទវត្តី សមាជិក និងលោក លឹម ច័ន្ទណារ៉េត សមាជិក ។

លោកសោម សុទ្ធរិទ្ធិពង្ស សហព័ន្ធទូកក្តោងឲ្យដឹងនោះថា ប្រភេទកីឡាទូកក្តោង គឺកីឡាមួយប្រភេទដែលស្ថិតក្នុងចំណោមកីឡាអូឡាំពិកមួយ និងជាប្រភេទកីឡាលើទឹក ដែលពេញនិយម នៅលើពិភពលោក ។ កីឡាទូកក្តោងមានប្រវត្តិចូលមកប្រទេសកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម តែត្រូវបាត់បង់ទៅវិញទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ហើយទោះក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក៏វិស័យកីឡាទូកក្តោងមិនមានការស្រោចស្រង់ រហូត ដល់ឆ្នាំ ២០១៥ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីបង្កើតសហព័ន្ធកីឡាទូកក្តោងនេះឡើង ដោយមានការទទួលស្គាល់ពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានការអនុញ្ញាតពីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើអោយសកម្មភាពចាប់ពីឆ្នាំ២០១៥ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាទូកក្តោង អា ស៊ីនិង សហព័ន្ធកីឡាទូកក្តោងអន្តរជាតិនៅឆ្នាំ ២០១៧ ៕ដោយ លី ភីលីព


Most Popular

To Top