ព័ត៌មានអន្តរជាតិ

ចិននិយាយថា ចិន អាមេរិកនិងអឺរ៉ុប គួរតែធ្វើការរួមគ្នាលើកស្ទួយពហុភាពគីនិយម

បរទេស ៖ នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយថា ប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែធ្វើការងាររួមគ្នា ដើម្បីលើកស្ទួយពហុភាគីនិយម ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់ចិន គឺត្រូវបានធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពាវនាវឲ្យប្រទេសលទ្ធិប្រជាធិបតេយ្យនានា សម្របសម្រួលវិធីសាស្ត្រពួកគេ ចំពោះប្រទេសចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ចូ បៃដិន បានបង្ហាញភាពផ្ទុយគ្នាជាខ្លាំង ជាមួយនឹងគោលនយោបាយបរទេស របស់លោក ដូណាល់ ត្រាំ និងបានជំរុញប្រទេស លទ្ធិប្រជាធិបតេយ្យនានា ធ្វើការងាររួមគ្នាដើម្បីប្រជែងនឹងប្រទេសអត្តាធិបតេយ្យ ដូចជាប្រទេសចិ និងប្រទេសរុស្ស៊ីជាដើម៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top