គ្រូបង្វឹករបស់ក្លឹប Juventus បានសារភាពថាកីឡាករ ខ្សែបម្រើកណ្តាលអាមេរិក Weston McKennie គឺពិតជាស្ថិតនៅក្នុងបញ្ហាមួយ ក្នុងចំណោមបញ្ហាសុខភាពនៃកីឡាករ ដែលលោកមានពិតមាន មួយរយៈចុងក្រោយនេះ។
កីឡាករ McKennie ត្រូវបានគេជឿជាក់ ពិតជាបានប្រកួតទាំងរបួសត្រគាក ដោយយោងតាមការសារភាព ពីសំណាក់គ្រូបង្វឹកក្លឹបលោក Andrea Pirlo ហើយបញ្ជាក់ទៀតថា កីឡាករអន្តរជាតិរូបនេះ ពិតជាបានលេងទាំងការឈឺ ចាប់ពិតមែន។
គួរឲ្យដឹងដែរថា McKennie គឺនៅតែមានឈ្មោះជាកីឡាករ ដែលមានសារសំខាន់បំផុតសម្រាប់ Juventus និងជាជម្រើសដំបូងបំផុតសម្រាប់ក្លឹប ខណៈដែលកីឡាករ Dybala លេខ១០នោះ គឺទទួលរងរបួសតាំងតែពីខែមករា ហើយកីឡាករ Aaron Ramsey និង Rodrigo Bentancur ផង សុទ្ធតែមិនទាន់អាចបង្ហាញខ្លួនវិញនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី