ជប៉ុន ៖ អ្នកវិទ្យាសាស្ត្របានបង្កើត វិធីសាស្រ្តមួយ ដែលផ្លាស់ប្តូររបៀបខួរក្បាល របស់មនុស្សម្នាក់ ដើម្បីបង្កើន ទំនុកចិត្ត និងលុបបំបាត់ការភ័យ ខ្លាចជារៀងរាល់ថ្ងៃ នៅពេលដែលលោកបានជួបប្រទះ នោះនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ពួកគេត្រូវបានគេជឿជាក់ថា បច្ចេកទេសនេះ អាចមានសក្តានុពលក្នុងការព្យាបាល ស្ថានភាពផ្លូវចិត្តដូចជាជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត និងការថប់បារម្ភ ។ វិធីសាស្រ្តមានឈ្មោះថា ‘Decur neurofeedback’ បច្ចេកវិទ្យានៅតែស្ថិតក្នុងវ័យក្មេង នៅឡើយហើយ ខណៈអ្នកស្រាវជ្រាវជនជាតិជប៉ុន បានរកឃើញថា វាដំណើរការ វាមិនមានប្រសិទ្ធិភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ ។
ដូច្នេះក្រុមនេះបានចេញផ្សាយ ការរកឃើញរបស់ពួកគេដោយសង្ឃឹមថា អ្នកជំនាញផ្សេងទៀត អាចជួយកែលម្អនីតិវិធីនេះ ។ ការរួមបញ្ចូលគ្នានៃរូបភាពសិប្បនិម្មិត និងរូបភាព MRI ត្រូវបានប្រើដោយអ្នកជំនាញ មកពីវិទ្យាស្ថានស្រាវជ្រាវទូរគមនាគមន៍កម្រិតអន្តរជាតិ (ATR) ក្នុងទីក្រុងស៊ីកា ប្រទេសជប៉ុន ។ ពួកគេបានរកឃើញថា ម៉ាស៊ីនស្កេនfMRI អាចផ្តល់នូវសកម្មភាពខួរក្បាលពេលវេលាជាក់ស្តែងដែលអាចប្រៀបធៀបទៅនឹងការថតសំឡេងពីមុន ។
ឧទាហរណ៍ថា ខួរក្បាលរបស់មនុស្សមានជំងឺភ័យខ្លាច នឹងឆ្លើយតបតាមវិធីជាក់លាក់មួយនៅពេលប្រឈមមុខនឹងរូបភាពនៃពឹងពាង ហើយនេះត្រូវបានកត់ត្រាដោយកុំព្យូទ័រ។ ប៉ុន្តែបម្រែបម្រួលសកម្មភាពធម្មជាតិរបស់ខួរក្បាលមានន័យថា ការឆ្លើយតបដែលមើលទៅដូចគ្នានឹងកើតឡើងនៅពេលចៃដន្យផងដែរ៕ ដោយ៖លី ភីលីព