តូក្យូ៖ មន្ត្រីបានដឹងអំពីបញ្ហានេះបាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអង្គភាពរៀបចំចំនួន ៤ ផ្សេងទៀតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកនៅរដូវក្តៅនេះនឹងរៀបចំការប្រជុំកម្រិតខ្ពស់មួយ ដើម្បីពិភាក្សាពីរបៀបដោះស្រាយអ្នកទស្សនា ចំពេលមានការរីករាលដាលនៃជំងឺឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមមន្ត្រីបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ការប្រជុំតាមប្រព័ន្ធអ៊ីនធើណេតគេរំពឹងថា ផ្តោតលើកាលវិភាគនៃការសម្រេចចិត្តថា តើត្រូវអនុញ្ញាតឲ្យភ្ញៀវមកពីបរទេស និងចំនួនអ្នកទស្សនាត្រូវបាន អនុញ្ញាតនៅកន្លែងប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនីមួយៗ។ ដោយមានពេលតិចជាង៥ខែរហូតដល់ការបើកអូឡាំពិកទីក្រុងតូក្យូរបៀបដោះស្រាយជាមួយអ្នកទស្សនា គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នករៀបចំកម្មវិធី កីឡាត្រូវបានពន្យារពេលមួយឆ្នាំដោយសារការរាតត្បាត។
មន្ត្រីខ្លះបាននិយាយថា អ្នករៀបចំគម្រោងនឹងធ្វើការសម្រេចចិត្តជា២ដំណាក់កាល ដោយដំបូងបញ្ចប់នៅថ្ងៃទី ២៥ ខែមីនាថា តើត្រូវទទួលយកអ្នកទស្សនាពីបរទេសមុនពេលកំណត់ចំនួនអ្នកគាំទ្រ ដែលត្រូវបានអនុញ្ញាតនៅទីកន្លែង។
កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីប្រធាន IOC លោក Thomas Bach ប្រធានគណៈកម្មាធិការអន្តរជាតិប៉ារ៉ាឡាំពិកអន្តរជាតិ លោកAndrew Parsons ប្រធានរៀបចំកម្មវិធីកីឡាអូឡាំពិកSeiko Hashimoto អភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike និងរដ្ឋមន្រ្តីអូឡាំពិកជប៉ុន Tamayo Marukawa ៕
ដោយ៖លី ភីលីព