ព័ត៌មានអន្តរជាតិ

យូនីសេហ្វ សាទរចំពោះការ ដោះលែងក្មេងស្រី ចំនួន២៧នាក់ ដែលបានចាប់ជំរិត នៅក្នុងប្រទេស នីហ្សេរីយ៉ា

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា  មូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) កាលពីថ្ងៃសៅរ៍ បានសាទរចំពោះការដោះលែងចំណាប់ខ្មាំង ដែលបាននាំខ្លួនចេញពីតំបន់ភាគខាងជើងដល់ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា ។

លោក Peter Hawkins តំណាងអង្កការយូនីសេហ្វ ប្រចាំនៅនីហ្សេរីយ៉ា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “ខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចវិញ ដែលបានទទួលដំណឹងថា អំពីការដោះលែងសិស្សសាលាចំនួន២៧នាក់ ដែលមកពីអនុវិទ្យាល័យវិទ្យាសាស្ត្ររដ្ឋាភិបាល (Government Science College) នៅ Kagara  ដែលបានចាប់ជំរិតពីសាលារៀនរបស់ពួកគេអស់ជាងមួយសប្តាហ៍មកហើយ និងបានរង់ចាំមើលពីការវិលត្រឡប់មកវិញរបស់ពួកគេប្រកបដោយសុវត្ថិភាពចំពោះគ្រួសាររបស់ពួកគេ” ។

លោក Hawkins បានថ្លែងថា “នៅគ្រាដែលបានដោះលែងក្រុមសិស្សសាលា បានវិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេ ។ ខ្ញុំមានក្តីអាណិតអាសូរជាខ្លាំងជាមួយក្រុមគ្រួសាររបស់ពួកគេ ដោយសារសិស្សសាលាដែលជាមិត្តរួមថ្នាក់ឈ្មោះ Benjamin Habila ត្រូវបានបាញ់សម្លាប់នៅក្នុងអំឡុងពេលបើកការវាយប្រហារកាលពីយប់ នៅឯសាលារៀន ។ តាមការគិតរបស់ខ្ញុំ និងអ្នកសូត្រធម៌ជាច្រើននាក់ គឺបាននៅជាមួយក្រុមគ្រួសាររបស់នាង Benjamin ដែលបានរងការឈឺចាប់រហូតដល់បាត់បង់ជីវិត” ។

គួររំលឹកថាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ខ្មាន់កំាភ្លើងមួយក្រុមបានបើកការវាយប្រហារមកលើសាលារៀន នៅក្រុង Kagara នៃតំបន់រដ្ឋាភិាបាល Rafi ជារដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា ដោយបានធ្វើការចាប់ជំរិតពលរដ្ឋចំនួន៤២នាក់ ក្នុងនោះបូករួមទំាងសិស្សសាលាចំនួន២៧នាក់ បុគ្គលិកសាលាចំនួន០៣នាក់ និងសមាជិកគ្រួសារចំនួន១២នាក់ដែលជាបុគ្គលិកសាលារៀន និងសិស្សម្នាក់ត្រូវបានសម្លាប់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top