បរទេស: CNN Business ចេញផ្សាយនៅថ្ងៃព្រហស្បិ៍ទី១៤ខែវិច្ឆិកានេះបានឲ្យដឹងថា
ក្រុមគ្រួសារទាំងឡាយនៃ ពលរដ្ឋអាមេរិក ឥឡូវនេះ កំពុងអង្គុយលើកំណត់ត្រា នៃប្រាក់បំណុលដែលមាន ចំនួនសរុបរហូត ទៅដល់១៤លានកោដិដុល្លារ បូករួមទាំង កាតឥណទានប្រាក់ កម្ចីរបស់និស្សិតនិង បំណុលផ្សេងទៀតផង។
បំណុលនេះកើនឡើង ០,៧ភាគរយ ក្នុងត្រីមាសទី ៣ ដោយបន្តការកើនឡើង ៥ ឆ្នាំហើយកំពុងជម្រុញ ឲ្យមានភាពអត់ការងារធ្វើទាប ជាងមុនការប្រើប្រាស់ កើនឡើងហើយចំណាយថ្លៃខ្ចីទាប។
រីឯបំណុលបែប consumber debt បច្ចុប្បន្នមានចំនួន ប្រហែល ១,៣ ពាន់ពាន់លានដុល្លារខ្ពស់ ជាងអត្រាខ្ពស់បំផុតកាលពីឆ្នាំ ២០០៨ បើទោះបីជាតួលេខទាំងនេះ មិនត្រូវបានកែតម្រូវ សម្រាប់អតិផរណាមែនប៉ុន្តែវា គឺមិនមែនជាទំហំដែលអាចធំជាងនៃសេដ្ឋកិច្ចបច្ចុប្បន្នដែរ។
បំណុលនៃពលរដ្ឋអាមេរិកតួលេខ ចុងក្រោយនេះ ត្រូវបានគេមើលឃើញ ផងដែរថាបានកើនឡើងប្រហែល ២៥ ភាគរយពីកម្រិតទាបបំផុតគិតត្រឹម ក្រោយវិបត្តិសេដ្ឋកិច្ចកន្លងមក ដែលធ្លាប់មានត្រឹមតែ ១២,៧ ពាន់ពាន់លានដុល្លារ៕
ប្រែសម្រួល:ស៊ុនលី