ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ថ្មីជាង១ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារ បានឃើញនៅក្នុងកំណត់ត្រា នៃអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់នៃជំងឺកូវីដ១៩ ដែលជាថ្ងៃទី២ នៅក្នុងតារាង ដែលបានចុះបញ្ជី នៃ អ្នកស្លាប់ ចំនួន១.៩១០នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសបានកើនឡើង ដល់២៥៩.២៧១នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ប្រទេសប្រេស៊ីល ក៏បានគេមើលឃើញថា ជាថ្ងៃទី២នៃការកើនឡើង ប្រចំាថ្ងៃនៃអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត ចាប់តាំងពីផ្ទុះជំងឺ បន្ទាប់ពីពលរដ្ឋចំនួន៧១.៧០៤នាក់តេស្តវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១០.៧១០.៦៣០នាក់ ។

កាលពីកំណត់ត្រាមុន នៃអ្នកឆ្លងជំងឺថ្មី នៅក្នុងមួយថ្ងៃ ត្រូវបាន គេរាយការណ៍ឲ្យដឹង កាលពីថ្ងៃទី០៧ មករា នៅគ្រាដែលពលរដ្ឋចំនួន ៨៧.៧៤៣នាក់ បានធ្វើតេស្តរកឃើញ លទ្ធផលវិជ្ជមាន ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣នៃអ្នកឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top