បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន ខុសឆ្គងដែលស្នើឲ្យទីក្រុងអង់ការ៉ាបោះបង់ចោលប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលខ្លួនបានទិញរួចហើយ ដោយហៅវាថា ជាការបំពានដល់សិទ្ធិអធិបតេយ្យភាព។
នៅក្នុងជំនួបនៅសេតវិមាននាថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រធនាធិបតីតួកគី ឲ្យបោះបង់ចោលប្រព័ន្ធអាវុធ S-400 ដែលបញ្ជូនទៅដល់ប្រទេស តួកគី កាលពីខែកក្កដា បើទោះជាមានការគម្រាមកំហែងដាក់ទណ្ឌកម្ម ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។
នៅពេលត្រូវគេសួរ នៅក្រោយពេលជំនួបរបស់លោកនោះថា តើតួកគីពិចារណាមិនដាក់ដំណើរការប្រព័ន្ធ S-400 ដែរឬទេនោះ លោក Erdogan បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទីក្រុង អង់ការ៉ា មិនអាចធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ីនោះទេ ហើយលោកក៏បានបង្ហាញពីជម្រើសទិញយកប្រព័ន្ធការពារមីស៊ីលអាមេរិក Patriot ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង