ក្រុមជើងខ្លាំងបារាំង PSG ត្រូវបាន the Goal ចេញផ្សាយថានឹងត្រូវបើកជំនួប ការប្រកួតទី២ ក្នុងវគ្គ១៦ក្រុម ចុងក្រោយ ជាមួយនឹង Barcelona នៅយប់ថ្ងៃពុធ ដោយមិនមានវត្តមាន Neymar សាជាថ្មីម្តងទៀត។
PSG បានអះអាងថា កីឡាករប្រេស៊ីលរូបនេះ នឹងមិនអាចមានវត្តមាន ជួបប្រកួតជាមួយនឹង ក្លឹបចាស់របស់ខ្លួនឡើយ នៅយប់ ស្អែកនេះបន្ទាប់ពី បានសម្រេចចិត្តរួមគ្នា ចុងក្រោយមួយ ថានឹងមិនប្រថុយប្រថាន ជាមួយនឹងសុខភាព របស់គាត់ឡើយ ទោះបីជា ពេលនេះទើបជាសះស្បើយ ពីរបួសវិញពិតមែន។
រំលឹកដែរថា កីឡាករវ័យ២៩ឆ្នាំរូបនេះ មិនបានបង្ហាញវត្តមាន ក្នុងការប្រកួត របស់ក្លឹបឡើយ ចាប់តាំងតែពីការប្រកួត ប៉ះនឹងក្រុម Caen ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ French Cup កាលពីថ្ងៃទី១០ខែកុម្ភក្រោយទទួលបាន របួសហើយបានខកខាន ទាំងការប្រកួតជើងទី១ ប៉ះនឹង Barcelona ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី