បច្ចេកវិទ្យា

​iPhone 6s ​ក៏​អាច​ឡើង​ស៊េរី​ទៅ​ iOS 14.4.1 ​គេច​ពី​ចោរ​បច្ចេកវិទ្យា​ កំពុង​ធ្វើ​ស៊ី Apple ​

​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ កំណែអាប់ដែត​ បន្ទាន់​មួយ​សម្រាប់​គ្រប់​ផលិតផល ​ទាំង​អស់​រួម​ទាំង iOS,​ macOS, watchOS ​និង​កម្មវិធី Safari ​របស់​ខ្លួន​ដើម្បី​ធ្វើការ​ជួសជុល ​ទៅ​លើ​ចំណុច​ងាយ​ រងគ្រោះ​ដែល​ក្រុម​ពួក​ Hackers ​ឬ ចោរ​បច្ចេកវិទ្យា​ បាន​ព្យាយាម​បំបែក​កូដ ​ឬ Jailbreak ​។ ​ដូចនេះអ្នកប្រើ iPhone គ្រប់រូប​គួរ​គប្បី អាប់ឌែតឡើងទៅ iOS 14.4.1 ដើម្បីជៀសឆ្ងាយពីអ្នកវាយប្រហារដោយប្រការណាមួយ។

Apple ក៏បានប្រកាសគ្រោះថ្នាក់ របស់ iOS 14.3 កាល​ពី​ចុ​ងខែមករា​កន្លង​ទៅ ។ វាអាចឱ្យអ្នកវាយប្រហារ (Hacker) អាចជ្រៀត ចូលទៅ ក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS 14.3 និង iOS ជំនាន់ចាស់ៗ របស់ខ្លួនបាន ហើយពួកគេបានបញ្ចេញ កំណែអាប់ឌែត iOS 14.4 ជាបន្ទាន់នៅពេលនោះ និង​មួយជំនាន់​ទៀត​គឺ 14.4.1 ដើម្បីដោះស្រាយបបញ្ហា ។

រំឮក​ផង​ដែរ​ថា iOS ជំនាន់​ថ្មី​នេះ​អាច​ឲ្យ​ម្ចាស់​ iPhone ​តាំង​ពី​ម៉ូឌែល iPhone 6s, iPhone 7 Plus រហូត​ដល់ iPhone 12 Pro Max អាប់ដែត​បាន​ទាំង​អស់។

​របៀបអាប់ឌែត ចូលទៅកាន់កម្មវិធី Setting > General > Software Update និងទាញយកការអាប់ឌែត និងតម្លើងជាការស្រេច ៕ sabay​

Most Popular

To Top