បរទេស៖ កងកម្លាំងទ័ព ជើងអាកាសសហរដ្ឋអាមេរិក បានប្រកាសនៅសប្ដាហ៍នេះថា ខ្លួនទើបទទួលបានយន្តហោះ F-15EX ដំបូង ពីក្រុមហ៊ុនប៊ូអ៊ីង នៅក្នុងសប្ដាហ៍នេះ នៅឯបរិវេណ St. Louis របស់ក្រុមហ៊ុន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Sean Dorey ជាអ្នកចាត់ការលើកម្មវិធីយន្តហោះ F-15EX ជាមួយការិយាល័យយន្តហោះចម្បំាង និងយន្តហោះទំនើប ទទួលបន្ទុកទិញ ធ្វើទំនើបកម្ម និងទ្រទ្រង់យន្តហោះនោះ បានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ធំមួយ សម្រាប់កងទ័ពអាកាស”។
គួរបញ្ជាក់ថា យន្តហោះចម្បាំង F-15EX គឺជាយន្តហោះពីរកៅអី អាចធ្វើប្រតិបត្តិការ ដោយពីឡុតតែម្នាក់ និងមានប្រព័ន្ធគ្រប់គ្រងការហោះហើរ ប្រព័ន្ធបង្ហាញឌីជីថល និងប្រព័ន្ធអាកាសចរណ៍ទំនើប រួមមានទាំងប្រព័ន្ធព្រមានសកម្ម និងប្រព័ន្ធសង្គ្រោះជីវិត។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងអាមេរិកប្រភេទថ្មីនេះ បានបញ្ចប់ការតេស្តហោះហើរលើកដំបូង នៅក្នុងទីក្រុង St. Louis កាលពីខែមុន ហើយកងទ័ពអាកាស ទទួលបានយន្តហោះនោះគ្រឿងដំបូង កាលពីថ្ងៃពុធ៕ ប្រែសម្រួល៖ប៉ាង កុង