អាមេរិក៖ អង្គការអវលាសណាសា កំពុងត្រៀមបញ្ជូនស្ត្រីទីមួយ និងបុរសបន្ទាប់ទៅភពព្រះច័ន្ទ ដែលអាចត្រួសត្រាយផ្លូវសម្រាប់មនុស្ស ក្នុងការធ្វើអាណានិគម លើរណបធម្មជាតិរបស់ផែនដី ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការរៀបចំអចលនទ្រព្យ នឹងជាការចំណាយដ៏ថ្លៃថ្លា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញខាងប្រាក់ ដែលជាឈ្មួញកណ្តាលឥណទាន សម្រាប់ផលិតផលឥណទានអតិថិជន បានចេញសៀវភៅណែនាំ ប្រាក់កម្ចីបញ្ចាំភពព្រះចន្ទលើកដំបូង បង្ហាញថា ការរស់នៅលើផ្ទៃភពព្រះចន្ទ នឹងត្រូវចំណាយអស់ ៣២៥.០៦៧ ដុល្លារក្នុងមួយខែ។
តម្លៃនេះរួមបញ្ចូល ទាំងការបន្ថែមព័ត៌មានលម្អិត អាចជួយសង្គ្រោះជីវិត ដល់គេហដ្ឋានដូចជា ម៉ាស៊ីនផ្សារភ្ជាប់ខ្យល់ម៉ាស៊ីនត្រជាក់ និងឧបករណ៍កម្ដៅបង្អួច ភ័ស្តុតាងអាចម៍ផ្កាយ អ៊ីសូឡង់ និងប្រភពថាមពលសរីរាង្គ ដែលសុទ្ធសឹងតែមានតម្លៃដល់ទៅ ៤០ លានដុល្លារ។
មគ្គុទេសក៍ក៏បានចងក្រងទីតាំង ដែលគេស្វែងរកច្រើនបំផុត នៅលើភពព្រះច័ន្ទដោយ “ សមុទ្រភ្លៀង” ត្រូវបានគេចាត់ទុកថា ជា“ តំបន់ជាយក្រុងគ្រួសារដ៏ល្អឥតខ្ចោះ” តំបន់នេះស្ថិតនៅភាគខាងជើង និងជាកន្លែងរងផលប៉ះពាល់ធំបំផុតមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។
បេសកកម្មរបស់អង្គការណាសា គឺគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយបញ្ជូននាវិកទៅភពព្រះច័ន្ទ ដែលនឹងរុករកផ្ទៃលើភពព្រះច័ន្ទ ដោយមានក្តីសង្ឃឹម ក្នុងការបង្កើតជំរកមានស្ថេរភាព។ ហើយទោះបីជាទីភ្នាក់ងារអវកាសអាមេរិក ផ្តោតសំខាន់លើការបញ្ជូន អវកាសយានិកក៏ដោយ ក៏ក្រុមហ៊ុនផ្សេងទៀត កំពុងសម្លឹងមើលទៅអនាគត នៅពេលណាមនុស្ស នឹងធ្វើអាណានិគមលើរណបធម្មជាតិ៕ ដោយ៖លី ភីលីព