ខ្សែប្រយុទ្ធក្លឹប AC Milan កីឡាករ Zlatan Ibrahimovic ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា នឹងអាចមកជួយក្លឹបគេវិញ នៅក្នុងការប្រកួតតទល់នឹងក្លឹប Manchester United ក្របខ័ណ្ឌ Europa League ជើងទី២ នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ (ម៉ោងប្រទេសកម្ពុជា) នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ក្នុងថ្ងៃនេះ។
ក្រោយបាត់មុខរយៈ ដោយសារតែបញ្ហារបួសសាច់ដុំកំភ្លៅខាងស្ដាំ Zlatan ក៏បានបង្ហាញខ្លួនមកហ្វឹកហាត់ធម្មតាជាក្រុមរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញ។
ដោយមូលហេតុនេះហើយ ទើបធ្វើឲ្យសារព័ត៌មានមួយចំនួន បានចុះផ្សាយថា យ៉ាងហោចណាស់ក៏ខ្សែប្រយុទ្ធខាងលើ អាចនឹងធ្វើដំណើរ ចូលមើលការប្រកួតខាងលើ ដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលនេះ Zlatan មានបញ្ហាសុខភាពញឹកញាប់ រហូតដល់ទៅ ៤ដងហើយ ដែលធ្វើឲ្យបាត់បង់ឱកាស ចូលការប្រកួតសរុប ២០ដង៕ ប្រភព៖ sabay