ផ្សេងៗ

ជប៉ុន-អាមេរិក រួមគ្នាសម្ដែងក្ដីព្រួយបារម្ភ ចំពោះច្បាប់ថ្មី របស់ចិន ក្នុងជម្លោះប្រជុំកោះសេនកាគូ

តូក្យូ ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងសមភាគីសហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង អំពីច្បាប់របស់ចិន ដែលបានចូលជាធរមាន នៅពេលដែលនាវាឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន អាចបាញ់ទៅលើនាវាបរទេស នៅជុំវិញប្រជុំកោះសេនកាគូ ដែលទាមទារដោយក្រុងប៉េកាំង នៅសមុទ្រចិនខាងកើត។

ភាគីទាំងពីរ បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំសន្តិសុខទ្វេភាគី នៅទីក្រុងតូក្យូ ដើម្បីបង្កើនការ ធ្វើសមយុទ្ធ និងពហុភាគី ដើម្បីរក្សាការត្រៀមខ្លួនប្រតិបត្តិការ របស់សម្ព័ន្ធមិត្ត និងឥរិយាបថរារាំងដើម្បីដោះស្រាយ នូវអាកប្បកិរិយាឈ្លានពាន និងការបង្ខិតបង្ខំជាពិសេសរបស់ចិន ជាពិសេសនៅសមុទ្រចិនខាងកើត និងខាងត្បូង។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin បានធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន សម្រាប់កិច្ចពិភាក្សាដែលគេហៅថា កិច្ចប្រជុំពីរបូកពីរ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូងរបស់គណៈរដ្ឋមន្រ្តីក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន ដែលបានពិពណ៌នាប្រទេសចិនថា ជាការសាកល្បងភូមិសាស្ត្រ នយោបាយធំបំផុត ក្នុងសតវត្សរ៍ទី ២១នេះ” ។

សម្រាប់ប្រទេសជប៉ុន បានព្យាយាមរកការធានាពីសហរដ្ឋអាមេរិក សម្រាប់ការការពារខ្លួន ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលត្រូវបានបង្កើតឡើង ដោយច្បាប់ឆ្មាំសមុទ្រចិន ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី០១ ខែកុម្ភៈ។

នាវាឆ្មាំឆ្នេរសមុទ្រចិន បានលុកលុយម្តងហើយម្តងទៀត ចូលក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ ក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រងរបស់ទីក្រុងតូក្យូ។

សេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារបស់ភាគីទាំងពីរ ដែលរួមមានទាំងរដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi និងរដ្ឋមន្រ្តីការពារជាតិ បានឲ្យដឹងថា “រដ្ឋមន្រ្តីបានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង អំពីការវិវត្ត ដែលរំខាននៅក្នុងតំបន់ ដូចជាច្បាប់ឆ្មាំសមុទ្រចិននេះជាដើម” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top