កីឡា

Bellingham ទទួលបានសិទ្ធចូលជួយ ជម្រើសជាតិអង់គ្លេស

មួយរយៈចុងក្រោយនេះ មានការព្រួយបារម្ភថាតារាវ័យក្មេងរបស់ក្លឹប Borussia Dortmud កីឡាករ Jude Bellingham ទំនងជានឹងមិនអាចមានវត្តមានចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស បានឡើយក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ។

ទីបំផុតនៅថ្ងៃនេះព័ត៌មាន ដែលត្រូវបានចេញផ្សាយដោយកាសែតបាល់ទាត់ the Goal បានចេញផ្សាយថាកីឡាករខ្សែបម្រើ Bellingham នឹងអាចទទួលបានសិទ្ធគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនជូនជម្រើសជាតិអង់គ្លេស បានដោយមិនមានបញ្ហាអ្វីឡើយ។

ក្តីព្រួយបារម្ភដែលផ្តោតសំខាន់ ទៅលើបញ្ហាធ្វើចត្តាឡីស័កនៅពេលដែលគាត់ត្រូវវិលត្រឡប់ មកវិញដើម្បីចូលរួមការប្រកួតប៉ុន្តែ FA បានបញ្ជាក់ថា អជ្ញាធរអាល្លឺម៉ង់បានផ្តល់សិទ្ធគ្រប់គ្រាន់ ឲ្យកីឡាកររូបនេះចូលរួមប្រកួតបានជាធម្មតា។

FA បានប្រកាសបែបនេះថា៖ពួកយើងមានក្តីរីករាយក្នុងការប្រកាសថាអជ្ញាធរនៃប្រទេសអាល្លឺម៉ង់បានផ្តល់សិទ្ធឲ្យ Bellingham ក្នុងការចូលរួម ប្រកួតឲ្យអង់គ្លេសជាធម្មតាប្រែសម្រួល៖ស៊ុនលី

Most Popular

To Top