ទីក្រុងរ៉ូម ៖ ការសិក្សាបាន រកឃើញថា ជីវិតទាំងអស់ នៅ Pompeii ត្រូវបានបំផ្លាញ ទំាងស្រុង ក្នុងរយៈពេលត្រឹមតែ១៥នាទី ដោយការផ្ទុះភ្នំភ្លើង ដ៏មហន្តរាយ ដែលបានសម្លាប់មនុស្ស រាប់ពាន់នាក់ នៅទីក្រុងរ៉ូមកាលពី ២០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមការស្រាវជ្រាវថ្មីថា ការផ្ទុះភ្នំភ្លើងនេះបានឆក់យក ជីវិតមនុស្សរាប់ពាន់នាក់ នៅ Pompeii ក្នុងរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ ចំណែកជនរងគ្រោះភាគច្រើន បានស្លាប់ដោយការស្រូបផ្សែង ដូចដុំពពកដ៏ធំ នៃអណ្តាតភ្លើងភ្នំភ្លើង និងឧស្ម័នផ្ទុះ ដែលបានបញ្ចេញ ។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ភាគច្រើនអាចរស់រានបាន ប្រសិនបើភ្នក់ភ្លើង ដ៍សាហាវដែលគេស្គាល់ ថា ជាលំហូរនៃកម្អែលភ្នំភ្លើង មានរយៈពេលតែប៉ុន្មាននាទី ប៉ុន្តែគំរូរបស់ពួកគេបង្ហាញថា ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធជិត ២០ នាទី ។ នៅសតវត្សរ៍ទី ១ Pompeii គឺជាមជ្ឈមណ្ឌលឧស្សាហកម្ម ដែលរីកចម្រើនជាមួយ នឹងវីឡាឯកជនដ៏ប្រណិត ។
ការផ្ទុះឡើងនៃភ្នំភ្លើង Vesuvius នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ៧៩ គ.ស ប៉ុន្តែបានបញ្ចុះសព Pom peii និងទីប្រជុំជនដែលនៅក្បែរនោះគឺ Oplontis, Stabiae និង Herculaneum ក្រោមផេះភក់ និងបំណែកថ្ម ។ ប៉ុន្តែភាគច្រើនត្រូវបានច្របាច់ក រហូតដល់ស្លាប់ នៅលើលំហូរកម្អែល ជាការប្រមូលផ្តុំកាបូនឌីអុកស៊ីត និងផេះភ្នំភ្លើងដែលហូរ ចុះពីចំហៀងភ្នំភ្លើង ដែលកំពុងផ្ទុះ ។
ពពកទំាងនេះមានគ្រោះថ្នាក់ ចំពោះមនុស្ស ពីព្រោះវាធ្វើដំណើរលឿនជាងមុនរហូតដល់ ៤៥០ ម៉ែល / ម៉ោងហើយអាចឡើង ដល់សីតុណ្ហភាព ១៨០០ អង្សាសេ។ យោងតាមអ្នកស្រាវជ្រាវមុន ៗ បានឲ្យដឹងថា ការផ្ទុះដំបូងបង្អស់ បានចាប់ផ្តើមឡើង នៅពាក់កណ្តាលអធ្រាត្រ ហើយនឹងធ្វើដំណើរចម្ងាយ ៦ ម៉ាយពីវេស្ប៉ាទៅ Pompeii ក្នុងរយៈពេលតែប៉ុន្មាននាទី ប៉ុណ្ណោះព័ទ្ធជុំវិញទីក្រុង ៕ដោយ៖លី ភីលីព