ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសជប៉ុនវាយ តម្លៃពីផលប៉ះពាល់នៃការឆេះរោងចក្រផលិត បន្ទះឈីបរថយន្ត Renesas 

តូក្យូ៖ក្រុមហ៊ុន Toyota, Nissan, Honda និងក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតបានធ្វើការ វាយតម្លៃពីផលប៉ះពាល់ លើការផលិតអគ្គិភ័យ របស់ពួកគេនៅរោងចក្រផលិតបន្ទះឈីបអេឡិចត្រូនិច Renesas អាចធ្វើឲ្យកង្វះខាតឧបករណ៍អេឡិចត្រូនិក សកលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Renesas បាននិយាយថា ខ្លួនត្រូវការចំណាយពេលយ៉ាងហោចណាស់មួយខែដើម្បីបន្តផលិតកម្ម នៅខ្សែរត់ចម្ងាយ ៣០០ មីល្លីម៉ែត្រនៅរោងចក្រ Naka របស់ខ្លួននៅខេត្ត Ibaraki បន្ទាប់ពីមានកំហុសអគ្គិសនីបណ្តាលឲ្យម៉ាស៊ីនឆាបឆេះនៅថ្ងៃសុក្រ។ ការធ្លាក់ចុះទៅលើក្រុមហ៊ុនផលិតរថយន្តអាចរីករាលដាលដល់ប្រទេស ជប៉ុនដល់ក្រុមហ៊ុនផលិតរថយន្តនានា នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ពីព្រោះក្រុមហ៊ុន Renesas មានចំណែកទីផ្សារប្រមាណ ៣០ ភាគរយនៃទីផ្សារពិភពលោកសម្រាប់ បន្ទះឈីបខ្នាតតូចដែលប្រើនៅក្នុងរថយន្ត។

អ្នកនាំពាក្យក្រុមហ៊ុនHonda បាននិយាយថា យើងកំពុងប្រមូលព័ត៌មានហើយព្យាយាមមើលថា តើបញ្ហានេះនឹងប៉ះពាល់ដល់យើងឬអត់ ។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមមានក្រុមហ៊ុនToyota និង Nissan បាននិយាយថា ពួកគេក៏កំពុងវាយតម្លៃស្ថានភាពនេះដែរ។ ២ភាគ៣នៃផលិតកម្មនៅខ្សែរងផលប៉ះពាល់គឺបន្ទះសៀគ្វីរថយន្ត។ ក្រុមហ៊ុន Renesas ក៏មានខ្សែwafer ២០០ មមនៅរោងចក្រNaka របស់ខ្លួនមិនបានរងផលប៉ះពាល់។

ការព្រួយបារម្ភអំពីផលប៉ះពាល់នៃអគ្គិភ័យនេះបានកើតឡើងចំពោះភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្ត ចំនួន ៣ ធំគឺToyota, Honda និង Nissan បានបិទយ៉ាងតិច ៣,៣ភាគរយ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Renesas បានធ្លាក់ចុះដល់ទៅ ៥,៥ ភាគរយ និងបានធ្លាក់ចុះទាបជាង ៤,៩ ភាគរយ ចំណែកសន្ទស្សន៍ Topix បានធ្លាក់ចុះជិត ១ភាគរយ៕

Most Popular

To Top