តូក្យូ៖គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ចំនួនភ្ញៀវនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនឹងត្រូវបានកាត់បន្ថយ ខណៈដែលបុគ្គលិកមិនចាំបាច់មិនត្រូវបានអនុញ្ញាតចូលរួមឡើយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចចិត្តផ្តល់ការទទួលស្គាល់ជាផ្លូវការចំពោះតែមនុស្សដែលមានតួនាទីចាំបាច់ និងប្រតិបត្តិការនៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០តែប៉ុណ្ណោះ។
នេះនឹងកាត់បន្ថយចំនួនមនុស្សដែលត្រូវបានទទួលស្គាល់នៅការប្រកួត ហើយវានឹងត្រូវបានអនុវត្តដោយកាត់បន្ថយកម្មវិធីមួយចំនួនរួមទាំងកម្មវិធីភ្ញៀវ IOC ។ ការសម្រេចចិត្តគឺជាផលវិបាកមួយបន្ថែមទៀតនៃការធ្វើព្រឹត្តិការណ៍កីឡាក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគ Covid-19 ។
ការប្រកួត Tokyo Games គួរតែត្រូវបានធ្វើឡើងនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានគេពន្យាពេល ហើយក៏ដាក់ឲ្យដំណើរការវិញក្នុងរយៈពេលមួយឆ្នាំដោយសារតែការរីករាលដាលនៃមេរោគនេះ។ ពួកគេនឹងត្រូវរៀបចំធ្វើនៅរដ្ឋធានីនៃប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៣ ខែកក្កដារហូតដល់ថ្ងៃទី ៨ ខែសីហា។
ការសម្រេចចិត្តនៅថ្ងៃសុក្រនេះក៏ជះឥទ្ធិពលដល់ប៉ារ៉ាឡាំពិកដែលនឹងត្រូវធ្វើឡើងនៅទីក្រុងតូក្យូផងដែរ៕
ដោយ៖លី ភីលីព