កាលីហ្វ័រញ៉ា ៖ សារពាង្គកាយច្រើនដំបូង បង្អស់ត្រូវបានគេជឿថា គ្មានក្បាល ជើង ឬដៃ និង ការស្រាវជ្រាវ នៃការសិក្សាថ្មីបង្ហាញពីមនុស្ស សម័យទំនើប ចែករម្លែកហ្សែន ជាមួយនឹង សត្វសមុទ្រ ដែលប្រភេទសត្វសមុទ្រ ដ៏កាចសាហាវហៅ បិសាចសមុទ្រ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
អ្នកភូគព្ភវិទូ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងRiverside បានរកឃើញសត្វមហាសមុទ្រ ដែលមានអាយុកាល៥៥៥ លានឆ្នាំ ស្ថិតនៅសម័យ Ediacaran ដើម្បីពិនិត្យមើលរូបរាង និងឥរិយាបថ មាន នៅក្នុងសញ្ញាសម្គាល់ ហ្សែនរបស់សត្វទំនើប ៗ ។ សញ្ញាសម្គាល់ទាំងនេះ រួមមាន ហ្សែនពាក់ព័ន្ធ ក្នុងការបង្កើត ប្រព័ន្ធសរសៃប្រសាទ និងសមត្ថភាពជួសជុលដោយខ្លួនឯង ដែលជាធាតុមួយ នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវ ជឿជាក់ថា សារពាង្គកាយដែលមានប្លុកបង្កើត ហ្សែនផលិតក្បាល និងសរីរាង្គដូចផ្លែញញួរ ប៉ុន្តែអន្តរកម្មរវាងប្លុកបង្កើតទាំង នោះមិនទាន់បានវិវត្តគ្រប់គ្រាន់ ដើម្បីបង្កើតប្រព័ន្ធសរសៃ ប្រសាទប្រមូលផ្តុំ ។
ពួកគេភាគច្រើនប្រហែល ជាមើលទៅ ដូចជាអាងងូតទឹក៣ វិមាត្រនៅជាន់ សមុទ្រ មានរាងមូល ។
សត្វទាំងនេះចម្លែកណាស់ ហើយខុសប្លែកណាស់ វាពិបាក ក្នុងការចាត់តាំង ពួកគេទៅជាភាវៈរស់ បែបទំនើបដោយគ្រាន់ តែក្រឡេកមើលពួកគេ ហើយវាមិនដូចជាយើង អាចទាញយក DNAរបស់ពួកគេបានទេ ៕ ដោយ៖លី ភីលីព