ប្លែកៗ

ក្មេងប្រុស រកឃើញ ហ្វូស៊ីល អាយុ ៤៨០ លានឆ្នាំ នៅក្នុងសួន ដោយប្រើ ឧបករណ៍ ដែលគាត់ទទួល ថ្ងៃបុណ្យណូអែល

អង់គ្លេស៖ក្មេងប្រុសដែលមានអាយុ៦ឆ្នាំបានរកឃើញហ្វូស៊ីល មួយមានអាយុរហូតដល់ ៤៨៨ លានឆ្នាំ ខណៈពេលដែលកំពុងជីកនៅក្នុងសួនរបស់គាត់ ជាមួយនឹងឈុតម៉ាញ់ហ្វូស៊ីលដែលកុមារនេះទទួលបានសម្រាប់ថ្ងៃបុណ្យណូអែល យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

លោកបាននិយាយថា Siddak Sing Jhamat ដែលត្រូវបានគេស្គាល់ថា Sid បានជីកនៅក្នុងសួនរបស់គាត់នៅ Walsall ក្នុងតំបន់ខាងលិច Midlands នៃចក្រភពអង់គ្លេសដើម្បីរកដង្កូវ និងរបស់ផ្សេងៗដូចជាគ្រឿងស្មូននិងឥដ្ឋ។ ខ្ញុំទើបតែបានឆ្លងកាត់ផ្ទាំងថ្មនេះមើលទៅដូចជាស្នែងបន្តិច ហើយគិតថា វាអាចជាធ្មេញ ក្រញ៉ាំ ឬ ស្នែងប៉ុន្តែតាមពិតវាជាបំណែកនៃផ្កាថ្មត្រូវបានគេហៅថា ផ្កាថ្មស្នែង ខ្ញុំពិតជារំភើបណាស់ខ្លាំង។

ឪពុករបស់កុមារលោក Vish Singh បាននិយាយថា យើងមានការភ្ញាក់ផ្អើលនៅពណេលដែលគាត់បានរកឃើញវត្ថុមានរាងចម្លែកនៅក្នុងដី។ គាត់បានរកឃើញផ្កាថ្មស្នែងមួយ និងបំណែកតូចៗមួយចំនួននៅជាប់នឹងវា បន្ទាប់គាត់បានទៅជីកម្តងទៀតហើយបានរកឃើញដីខ្សាច់ដែលកំពុងកក។

លោក Singh អាចកំណត់អត្តសញ្ញាណការរកឃើញនៃក្រុមហ្វូស៊ីលនៅលើFacebookដែលគាត់ជាសមាជិក។ ក្រុមនេះបានកំណត់អត្តសញ្ញាណរបស់របកគំហើញនេះភាគច្រើនដូចជាផ្កាថ្មRugosa គេប៉ាន់ស្មានថា មានអាយុចន្លោះពី ២៥១-៤៨៨ លានឆ្នាំ។

លោក Singh បានពន្យល់ថា រយៈពេលដែលពួកវាស្ថិតនៅមានតាំងពីចន្លោះ ៥០០ លានទៅ ២៥១ លានឆ្នាំមុននោះគឺជាសម័យកាល Paleozoic” ៕ដោយ៖លី ភីលីព

Most Popular

To Top